អ្នកទោស ISIS រាប់រយនាក់ ដែលទាហានអ៊ីរ៉ាក់ចាប់បាន ត្រូវបានញាត់ចូលក្នុងគុកដ៏តូចចង្អៀត រកកន្លែងដកដង្ហើមមិនចង់បាន

ជនសង្ស័យជាពួកឧទ្ទាម ISIS អំបូរជីហាដរាប់រយនាក់ត្រូវបានឃុំខ្លួននៅក្នុងបន្ទប់ដ៏តូចចង្អៀតមួយ និងជាគុកដ៏ថប់ដង្ហើមនៅក្បែទីក្រុងម៉ូស៊ុល បន្ទាប់ពួកគេត្រូវបានចាប់ខ្លួនដោយទាហានអ៊ីរ៉ាក់ដែលកំពុងរំដោះទីក្រុងមួយនេះ។

សេចក្តីរាយការណ៍ពីសមាគមសារព័ត៌មានបានឱ្យដឹងថា គេបានឃើញអ្នកទោសច្រើនជាង ១០០នាក់ត្រូវញាត់បញ្ចូលទៅក្នុងបន្ទប់ងងឹតតែមួយ ដែលបានត្រឹមតែអង្គុយប្រជ្រៀតគ្នាប៉ុណ្ណោះ។

ទីនោះមិនមានប្រើប្រាស់អគ្គិសនី ឬប្រព័ន្ធខ្យល់នោះឡើយ ទោះបីជានៅពេលថ្ងៃវាមានស៊ីតុណ្ហភាពដល់ទៅ ៤៥អង្សាក៏ដោយ។

មន្រ្តីប៉ូលិសអ៊ីរ៉ាក់ទទួលបន្ទុកទៅលើគុកដ៏វេទនាមួយនេះបាននិយាយថា បច្ចុប្បន្នវាបានផ្ទុកអ្នកទោសប្រមាណជា ៣៧០នាក់។

គាត់និយាយ អាជ្ញាធរបានគ្របគ្រងជាមួយនឹងជនជាប់ឃុំ ខណៈដែលទាហានអ៊ីរ៉ាក់បានវាយដណ្តើមទីក្រុងចុងក្រោយមួយនេះកាលពីដើមខែនេះ នៅឯចុងបញ្ចប់នៃយុទ្ធនាការរយៈពេលប្រាំបួនខែដ៏លំបាក។

គាត់បាននិយាយថា "អ្នកទោសគឺឆ្លងជំងឺ មានបញ្ហាសុខភាព និងបញ្ហាស្បែកជាច្រើន ដោយសារតែពួកគេមិនត្រូវបានឱ្យត្រូវពន្លឺថ្ងៃ។

អ្នកទោសមួយចំនួនធំមិនអាចដើរ។ ជើងរបស់ពួកគេហើម ដោយសារតែពួកគេមិនអាចបំលាស់ទីបាន"។

ជនជាប់ឃុំឃាំងច្រើនជាង ១.១៥០នាក់ត្រូវបានឆ្លងកាត់គុកមួយនេះនៅក្នុងអំឡុងរយៈពេលបីខែកន្លែងមក ខណៈដែល ៥៤០នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់ទីក្រុងបាដាដ សម្រាប់ធ្វើការស៊ើបអង្កេតបន្ថែមទៀត។ នេះបើយោងតាមពាក្យសម្តីប៉ូលិសបាននិយាយ។

អ្នកទោសចំនួន ២.៨០០នាក់ផ្សេងទៀតត្រូវបានជាប់ឃុំឃាំងនៅក្នុងជំរំទ័ពអាកាស Qayara នៅឯភាគខាងត្បូងនៃទីក្រុងម៉ូស៊ុល និងរាប់រយនាក់ទៀតបានដាក់ឃុំនៅក្នុងបន្ទប់តូចៗជាច្រើនកន្លែងផ្សេងទៀត៕ ប្រភព៖បរទេស

adverise with khmeread