តាចាស់អាយុ ៨០ ចង់បានប្រពន្ធក្មេង...ចូលសួរនាំនាង សាសង ប្រើពាក្យពេចន៍យ៉ាងម៉េចក៏នាងមិនស្រឡាញ់ អួតលុយក៏មិនស្រឡាញ់...បែរជាស្រឡាញ់គាត់ ដោយសារពាក្យចុងក្រោយមួយម៉ាត់

សំណើច៖ ថ្ងៃមួយ តាចាស់កំហូចម្នាក់បានជួបនារីម្នាក់ស្រស់ស្អាត ហើយគាត់ក៏ចាប់ផ្ដើមចូលទៅជិតនាងដើម្បីញ៉ែ។

តាចាស់ ៖ សួស្តីនាងអូន! ខ្ញុំអាយុទើបតែ ៥០ ឆ្នាំទេ! ខ្ញុំចង់បាននាងអូនជាប្រពន្ធ ព្រោះខ្ញុំឃើញនាងគួរឱ្យស្រលាញ់ ហើយរឿងទ្រព្យសម្បត្តិនាងកុំព្រួយខ្ញុំ​មាន​មិន​ខ្វះ​ទេ​។ នាងអូនគិតម៉េចដែរ?

នារីដ៏ស្រស់ស្អាតនោះបានតបវិញ ៖ ខ្ញុំមិនស្រលាញ់ទេ!

តាចាស់ៈ អូ នែច្រឡំទេនាងអូន! ខ្ញុំទើបតែ ៣៨ ឆ្នាំទេ។

នារីម្នាក់នោះ ៖ ថាម៉េច? ជ្រុះសក់អស់រលីងហើយបាក់ធេ្មញ​អស់ទៀត ទើបអាយុ៣៨ឆ្នាំ ! ខ្ញុំមិនស្រលាញ់ទេ!

តាចាស់ៈ ណើ្ហយ​! បើនាងអូនមិនព្រមស្រលាញ់ខ្ញុំទេ ខ្ញុំប្រាប់នាងអូនតាមត្រង់ទៅចុះ ខ្ញុំនេះមានអាយុ ៨០ ឆ្នាំទៅហើយ។

នារីដ៏ស្រស់ស្អាតបានឆ្លើយតបយ៉ាងលឿនថា ៖ អូ ! យូរហើយមិនប្រាប់តាមត្រង់ បើអាយុប៉ុណ្ណឹងខ្ញុំព្រមស្រលាញ់ហើយ ហើយ​បើសិន​ជា​អាយុ​កាន់តែ​ច្រើន​ជាងនេះ​រឹត​តែ​ស្រលាញ់​ខ្លាំង​ជាង​​នេះ​ទៅទៀត៕

adverise with khmeread