របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួលបានពានរង្វាន់ Platinium Award នៅសហរដ្ឋអាមេរិក

(ទីក្រុងហូជីមិញ​ ថ្ងៃ​ទី​ ២០ ខែ កក្កដា ឆ្នាំ​ ២០១៧) របាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet ទទួលបាន​ពានរង្វាន់ប្លាទីនដែលឈរក្នុងលំដាប់ទី ៤ ក្នុង​ចំណោម​អ្នកទទួលបានពានរង្វាន់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងឈរនៅ​លំដាប់ទី ១១ ក្នុង​ចំណោម​អ្នក​​​ទទួល​ពានរង្វាន់​ទាំង​ ១០០ នៅ​ទូទាំងពិភពលោកនៅឯកម្មវិធី​ Vision Awards ឆ្នាំ ២០១៦ រៀប​​ចំ​ដោយសមាគម League of American Communications Professionals LACP) ។

ដោយមាន​មូលបទ៖ "ការហោះហើរឆ្ពោះ​ទៅថ្ងៃអនាគត" របាយការណ៍ប្រចាំឆ្នាំ ១៥០ ទំព័រ​ត្រូវ​បានដាក់ពិន្ទុស្ទើរតែ​ខ្ពស់​បំផុត​គឺ ៩៩ ពិន្ទុនៃពិន្ទុ ១០០ ក្រោមលក្ខណៈវិនិច្ឆ័យនៃចំណាប់​អារម្មណ៍​ដំបូង​ (៣០/៣០) គម្របរបាយការណ៍ (១០/១០); លិខិតប្រគល់ជូនភាគទុនិក(១០/១០); សេចក្តីអធិប្បាយ​នៃរបាយ​ការណ៍ (១០/១០); របាយការណ៍ហិរញ្ញវត្ថុ(១០/១០); ការ​ច្នៃ​ប្រឌិត (១០/១០); ភាពច្បាស់លាស់នៃអត្ថន័យនៃ​សារ (១០/១០) និងភាព​ងាយស្រួល​នៃ​ការទទួល​បាន​ព័ត៌មាន (៩/១០) ។

គួរបញ្ជាក់ផងដែរថា របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ទទួល​បាន​រង្វាន់ជាច្រើនប្រភេទផ្អែក​តាម​ភាព​ច្នៃប្រឌិត និងចីរភាពរបស់​ក្រុម​ហ៊ុន​។

លោក Tyson Heyn នាយករងនៃសមាគម LACP បានអបអរសាទរចំពោះក្រុមហ៊ុន​អាកាសចរណ៍​ Vietjet លើ​ការឈ្នះការប្រកួតប្រជែងរបាយការណ៍ប្រចាំឆ្នាំរបស់ LACP ដោយ​ក្រុម​ហ៊ុន​នេះ​ទទួលបាន​ពានរង្វាន់ Vision ឆ្នាំ ២០១៦ ធ្វើ​ឱ្យក្រុមហ៊ុនទទួលបាន​ការ​ទទួល​ស្គាល់សម្រាប់​ការ​បំពេញ​ការងារដ៏ល្អ ដោយ​លោក​បាន​និយាយ​ថា៖​ "របាយការណ៍របស់ក្រុម​ហ៊ុន​អាកាសចរណ៍​ Viejet បានបង្ហាញពីលក្ខណៈពិសេសដែលខុសពី​របាយការណ៍​ផ្សេងៗ​ស័ក្តិសម​នឹងទទួល​បាន​ពានរង្វាន់​។"

ពានរង្វាន់ Vision ២០១៦ បានទាក់ទាញអ្នកចូលរួមជិត ១០០០ នាក់នៅទូទាំងពិភពលោក។ ដោយទទួលបានកិត្តិយសឈ្នះ​ពានរង្វាន់​តាំងពីឆ្នាំទី ១ នៃការ​ចុះបញ្ជី​របស់​ក្រុមហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន របាយការណ៍​ប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាកាសចរណ៍​ Vietjet បាន​សង្កត់​ធ្ងន់​ទៅ​លើ​ការ​ប្រតិបត្តិឆ្នើម​ ភាពច្នៃប្រឌិត ស្មារតី និងបេសកកម្មនៃក្រុមហ៊ុនអាកាសចរណ៍ថ្មីដ៏ពេញ​និយម​​របស់ពិភពលោក។ របាយការណ៍​នេះ​ក៏បាន​បញ្ជាក់​ពីភាព​ច្បាស់លាស់​នៅ​ក្នុង​ការ​គ្រប់​គ្រង​អាជីវកម្មរបស់ខ្លួន​ និងការធ្វើ​ប្រតិបត្តិការក្រោមស្តង់ដារអន្តរជាតិ ដែល​នាំ​មក​នូវអត្ថប្រយោជន៍បន្ថែមដល់អ្នកដំណើរ ជាពិសេស​វិនិយោគិនរបស់យើង និងប្រជាជន​ទាំង​អស់ជាទូទៅ។

ដោយ​មាន​ការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក សមាគម​ LACP នឹង​បង្កើត​វេទិកា​មួយ​ក្នុង​​វិស័យ​ទំនាក់ទំនងសាធារណៈដែលជួយសម្របសម្រួលដល់​ការ​ពិភាក្សា​អំពី​ការ​អនុវត្តន៍​ល្អ​បំផុត​នៅ​ក្នុងវិស័យ​នេះ​ ក៏ដូចជាទទួលស្គាល់អ្នកដែលមាន​សមត្ថភាពទំនាក់​ទំនង​គំរូ។ ពានរង្វាន់ Vision ប្រគល់កិត្តិយសដល់របាយការណ៍ប្រចាំឆ្នាំណា​ដែលលេចធ្លោ​ និងផ្តល់​ព័ត៌មាន​ច្បាស់លាស់​ក្រោម​ស្តង់ដារអន្តរជាតិ។

Vietjet​ ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​បង្អស់​ក្នុង​ប្រទេស​វៀតណាម​ដែល​បាន​ប្រតិបត្តិការ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ថ្មី​សន្លាង​ជាមួយ​នឹង​តម្លៃ​ថោក​សមរម្យ​ ព្រម​ទាំង​សេវាកម្ម​ដ៏​ល្អ​ដើម្បី​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​។​ ក្រុមហ៊ុន​នេះ​មិន​មែន​ត្រឹម​តែ​ផ្ដល់​ជូន​សេវាកម្ម​ហោះ​ហើរ​តែ​មួយ​មុខ​សម្រាប់​អតិថិជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​បាន​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ពាណិជ្ជកម្ម​អេឡិច​ត្រូនិក​ចុង​ក្រោយ​បង្អស់​ដើម្បី​ផ្ដល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​ជា​ច្រើន​ដល់​អតិថិជន​ផង​ដែរ​។​ ក្រុមហ៊ុន​អាកាសចរណ៍​ Vietjet​ ជា​សមាជិក​នៃ​សមាគមន៍​ដឹក​ជញ្ជូន​ផ្លូវ​អាកាស​អន្តរជាតិ​ International Air Transport Association (IATA) ដែល​ទទួល​បាន​វិញ្ញាប័នបត្រ​បញ្ជាក់​ពី​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​នៃ​ប្រតិបត្តិការ​ IATA Operational Safety Audit (IOSA)។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​នៃ​ Top 500 Brands ប្រចាំ​តំបន់​អាស៊ី​ក្នុង​ឆ្នាំ​ ២០១៦ ដោយ​ក្រុមហ៊ុន​ស្រាវ​ជ្រាវ​ទីផ្សារ​សកលលោក​ Nielsenនិង​ទទួល​បាន​ពាន​រង្វាន់​ “Best Asian Low Cost Carrier” នៅ​ក្នុង​ការ​ប្រគល់​រង្វាន់​នៃ​កម្មវិធី​ TTG Travel Awardsកាល​ពី​ឆ្នាំ​ ២០១៥ ដែល​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ពី​សំណាក់​អតិថិជន​ ភ្នាក់ងារ​ទេសចរណ៍​ និង​ប្រតិបត្តិការ​ទេសចរណ៍​ទូទាំង​តំបន់​អាស៊ី​។​ ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​បី​ដែល​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​វិភាគ​ផ្នែក​បណ្ដាញ​សង្គម​សកលលោក​Socialbakers។

ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ដែលមានយន្តហោះចំនួន ៤៥ ដែលរួមមានយន្តហោះម៉ូដែល A320s និង A321s ព្រមទាំងប្រតិបត្តិការហោះហើរចំនួន ៣៥០ ជើងក្នុងមួយថ្ងៃ។ ផ្លូវ​ហោះហើរ​ចំនួន ៦៣ ខ្សែក្នុងប្រទេសវៀតណាមត្រូវបានដាក់ឱ្យដំណើរការ និង​ការ​ហោះហើរ​ទៅ​កាន់​គោលដៅអន្តរជាតិដែលក្នុងនោះមានដូចជាប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង ប្រទេសតៃវ៉ាន់ ប្រទេស​ម៉ាឡេស៊ិ ប្រទេសចិន និងប្រទេសមីយ៉ាន់ម៉ា។ មកដល់​សព្វ​ថ្ងៃ​នេះ​ក្រុមហ៊ុន​នេះ​បាន​ដឹក​ជញ្ជូនអ្នកដំណើរចំនួន ៣៥ លាននាក់។ 

ទៅថ្ងៃអនាគត ក្រុមហ៊ុនអាកាសចរណ៍នេះនឹងពង្រីកបណ្ដាញរបស់ខ្លួនទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បាន​ចុះ​ហត្ថលេខាជាមួយនឹងក្រុមហ៊ុនផលិតយន្តហោះឈានមុខគេបង្អស់ក្នុងពិភពលោកដើម្បីទិញយន្តហោះម៉ូដែលថ្មីៗ និងទំនើបបន្ថែមទៀត។

 

ទំនាក់ទំនងផ្សព្វផ្សាយ៖

Tung Nguyen

ទំនាក់ទំនងតាមលេខទូរសព្ទ៖ +84 93 2629 858

សារអេឡិចត្រូនិក៖ [email protected]

adverise with khmeread