adverise with khmeread 6

បើក​ម៉ូតូឌុប​គ្នា​លឿន​ជ្រុល​ទៅបុក​រថយន្ត​ពី​ចំហៀង​របួស​៣​នាក់​

     ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​បីនាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ខណ​:​ដែល​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស កំពុង​ឆ្លងផ្លូវ​ត្រង់ចំណុច​ផ្លូវកែង ហើយ​រថយន្ដ​បាន​បើក​រត់​គេចខ្លួនបាត់​។​

    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​១១៨ កែង​ផ្លូវ​៥៣ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ ។​

    ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស​RX300 ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បើក​ចេញពី​ផ្លូវ​១១៨ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​ល្មម ។​

    ខណ​:​មកដល់ ពាក់កណ្ដាល​ផ្លូវកែង​លេខ​៥៣ ស្រាប់​តែមាន​យុវជន​ប្រុស​ស្រី ៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ សេ​១០០ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1D-5359 ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​៥៣ ក្នុង​ល្បឿន​លឿន​មិន​បន្ថយល្បឿន ក៏​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​RX300 ចំ​ពី​ច​ហៀ​ង បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​រងរបួស​ធ្ងន់​ពីរ​នាក់​ស្រាល​ម្នាក់​។​

     ក្រោយ​កើតហេតុ​ភ្លាមៗ ភាគី​ខាង​រថយន្ត​ដែល​ត្រូវ​ម៉ូតូ​ជនរងគ្រោះ​បុក​នោះបាន​បន្ថែម​ល្បឿន​បើក​គេចខ្លួនបាត់​។​រីឯ​ជនរងគ្រោះ​ទាំង​៣​នាក់​នោះ​ក៏ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ ។​

    ចំណែកឯ​ម៉ូតូ​ជនរងគ្រោះ​បាន​រង​ការខូចខាត​ខាងមុខ​ទាំងស្រុង ហើយ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​ធ្វើការ​វាស់វែង រួច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ផ្សា​ថ្មី​១ រង់ចាំ​ប្រគល់​ឲ្យ​ម្ចាស់​វិញ​៕


adverise with khmeread

មតិយោបល់