ជនរងគ្រោះប្រុសស្រីពីរនាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅក្រុងក្រចេះ

ក្រចេះ ៖ ជនរងគ្រោះប្រុស-ស្រី២នាក់ ត្រូវបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីពួកគេទាំងពីរបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយ៉ុងបុកជាមួយ ម៉ូតូនៅចំណុចក្បែររូបសំណាកគ្រុឌ ក្នុងភូមិអូរឫស្សី១ សង្កាត់អូរឫស្សី ក្រុងក្រចេះ កាលពីយប់ថ្ងៃទី២០ កក្កដា ២០១៧។ 

ក្នុងហេតុការណ៍នោះបានបង្កឱ្យជនរងគ្រោះប្រុស ស្រីជាអ្នកជិះម៉ូតូបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដែលជនរងគ្រោះជាអ្នកបើកបរម៉ូតូឈ្មោះ ខៃ ខន ភេទប្រុស រស់នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ និងម្នាក់ទៀតឈ្មោះស្រី សំស៊ីណន់ រស់នៅសង្កាត់កោះទ្រង់ ក្រុងក្រចេះ។ 

ក្រោយពីកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចក៏កំពុងតែស្រាវជ្រាវបន្ត៕

adverise with khmeread