ចិនលេងឈឺៗ!!! ហាម Justin Bieber ចូលប្រទេសខ្លួន ព្រោះចរិតឈ្លើយពេក

អាជ្ញាធរចិនបានប្រកាសថា តារាចម្រៀងកាណាដាដ៏ល្បីល្បាញនឹងមិនត្រូវបានអនុញ្ញាតឱ្យចូលសម្ដែងជាសារធារណៈទៀតនោះឡើយ ដើម្បីឆ្លើយតបនឹងការស្នើសុំរបស់អ្នកគាំទ្រម្នាក់ចេញផ្សាយនៅលើវេបសាយការិយាល័យវប្បធម៌របស់ខ្លួន។ នេះបើយោងតាមវេបសាយ The Guardian។

កាលពីពេលថ្មីៗនេះក្នុងសប្ដាហ៍នេះ អ្នកលេងអ៊ីនធឺណេតម្នាក់បានសួរក្រសួងវប្បធម៌ថា "Justin Bieber ឈ្នះពានជាច្រើន និងមានទេពកោសល្យ ហេតុអ្វីមិនឱ្យអ្នកគាំទ្ររបស់គាត់រីករាយនឹងការសម្ដែងគាត់?"។

ក្នុងវេបសាយនោះសរសេរថា "Justin Bieber គឺជាតារាចម្រៀងមានទេពកោសល្យ ប៉ុន្ដែគាត់ក៏ជាតារាចម្រៀងបរទេសដែលមានរឿងចម្រោងចម្រាស់ដែរ។ ដូចដែលយើងបានបារម្ភ គាត់បានភ្ជាប់ពាក្យសម្ដីមិនល្អ ទាំងការសម្ដែងនៅខាងក្រៅនិងក្នុងប្រទេសចិន ដែលបង្កឱ្យសារធារណជនមិនសប្បាយចិត្ត។ ក្នុងគោលបំណងមួយដើម្បីរក្សាសណ្តាប់ធ្នាប់នៅក្នុងទីផ្សារប្រទេសចិននិងបន្សុទ្ធបរិយាកាសក្នុងប្រទេសចិន វាគឺមិនសក្តិសមទេដែលអនុញ្ញាតឱ្យតារាចម្រៀងអន់ចរិតចូលក្នុងស្រុក"។

ជាលទ្ធផល គេជឿថានៅចិនដីគោកនឹងអាចខកខានការសម្ដែងរបស់តារាចម្រៀងកាណាដាដ៏ល្បី ដែលនឹងមកសម្ដែងនៅអាស៊ីនៅចុងឆ្នាំនេះ៕

adverise with khmeread