ជំនាញខាងគាស់ទ្វារលួចទូរស័ព្ទដាក់ក្នុងផ្ទះត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍ទឹកថ្លាបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់នៅ ចំណុចបន្ទប់ជួល ផ្លូវ២០១៣ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ករណីអំពើលួចឆ្កឹះសោបន្ទប់ លួចយកទូរសព្ទ័ដៃនៅថ្ងៃទី២១ កក្កដា ២០១៧ វេលាម៉ោង៨ និង៣០នាទី។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សាវិត ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ស្នាក់នៅ បន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ។ សម្ភារៈបន្សល់ទុក  ដែកលួសកែច្នៃចំនួន០១, មេសោចំនួន០១ និងទូរស័ព្ទដៃចំនួន ១គ្រឿង ម៉ាកសាំសុង។

​ចំណែកជនរងគ្រោះឈ្មោះ ម៉ី សាវុទ្ធី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងកាត់ដេរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

​ប៉ូលិសបន្តថា មុនពេលកើតហេតុជនរងគ្រោះបានបញ្ជូលថ្មទូរស័ព្ទក្នុងបន្ទប់ជួលហើយក៏បិទទ្វារចាក់សោចេញទៅធ្វើការ។

​បន្ទាប់មកជនសង្ស័យបានធ្វើសកម្មភាពឆ្កឹះសោទ្វារបន្ទប់របស់ជន រងគ្រោះលួចទូរស័ព្ទដៃបានចំនួន០១គ្រឿង រួចក៏ដើរចេញេពីបន្ទប់ជនរងគ្រោះបម្រុងគេចខ្លួនស្រាប់តែ អ្នកជិតខាងបានឃើញរួចបានស្រែកឆោឡោថាចោរៗ បាននាំគ្នាឃាត់ខ្លួនជនសង្ស័យយកមក ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង។ 

​បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread