adverise with khmeread 1

ស្រវឹង​បើករថយន្ត​លឿន​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​និង​បុក​ដើម​ស្លា​បាក់​១​ដើម​

    ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​GS300 មួយគ្រឿង​ទំនងជា​ម្ចាស់​ស្រវឹង បាន​បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​ទៅបុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ និង​បុក​ដើម​ស្លា​១​ដើម​បណ្ដាល​ឲ្យ​បាក់​រៀប​ដល់​ដី ។​

     គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥០​នាទី រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

     ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​មាន​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស​GS300 ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ហើយ​ទំនងជា​ម្ចាស់​ស្រវឹងស្រា​។​

    ខណ​:​មកដល់​ចំណុចកើតហេតុ​ក៏បាន​បួង​ចង្កូត​ទៅបុក​ឡើង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ ហើយ​បន្ត​ទៅបុក​ដើម​ស្លា​បណ្ដាល​ឲ្យ​បាក់រ​លឿង​គល់​រៀប​ដល់​ដី​អស់​ចំនួន​មួយ​ដើម រីឯ​រថយន្ត​បង្ក​រង​ការខូចខាត​បន្តិច​ប​ន្ទួ​ច ។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ និង​នាំយក​រថយន្ត​បង្ក​និង​ម្ចាស់​ទៅ​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់