ទំនាស់ព្រំដីវាយគ្នារបួសម្នាក់, ប៉ូលិសឃាត់ខ្លួន២នាក់

កណ្តាល ៖ មានករណីប្រើអំពើហិង្សាដោយចេតនាកើតឡើងថ្ងៃទី២១ កក្កដា ២០១៧ វេលាម៉ោង០៩ និង៤៥នាទី នៅចំនុចដីស្រែចុងព្រែកសាមគ្គី ភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល បណ្តាលឱ្យរបួសបុរសម្នាក់។

​ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ អេង សុភ័ក្រ្ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរលើ ស្រុកលើកដែក ខេត្តកណ្តាល​។

​ចំណែកជនសង្ស័យ ២នាក់គឺឈ្មោះ ហ៊ល លីហ៊ង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិក្អមសំណរលើ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល (ឃាត់ខ្លួន) និង២.ឈ្មោះ ហ៊ល ភស័ ភេទប្រុស អាយុ​៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិ ឃុំ ជាមួយគ្នា (ឃាត់ខ្លួន)។

​វត្ថុតាងចាប់យកមាន៖ ១.កាំបិតផ្គាក់ដងវែងសម្រាប់ត្រួសស្មៅចំនួន០១.ជារបស់ជនរងគ្រោះ និង២.កណ្តៀវចំនួន០១.ជារបស់ជនសង្ស័យ។ 

​ប៉ូលិសបន្តថា ក្រុមគ្រួសារជនរងគ្រោះ និងក្រុមគ្រួសារ ជនសង្ស័យមានទំនាស់គ្នាជាយូរយាណាស់មកហើយពីរឿងព្រំដី។ លុះ​នៅព្រឹកថ្ងៃទី២១ កក្កដា ២០១៧ .វេលាម៉ោង ០៩ និង​៤៥នាទី ជនរងគ្រោះឈ្មោះ អេង សុភ័ក្រ្ត បានចេញពីផ្ទះថា ទៅកាប់ព្រៃតាមខ្នងព្រែកក្បាលដីរបស់ខ្លួន។

​ពេលនោះបានឃើញត្រាក់ទ័ររបស់ឈ្មោះ ហ៊ល លីហ៊ង បរកាត់ទទឹងលើដីរបស់ខ្លួន ពេលនោះឈ្មោះ ភ័ក្រ្ត បានប្រាប់ឈ្មោះ ហ៊ង ថាកុំឱ្យបរកាត់លើដីរបស់ខ្លួន។ ស្រាប់តែមានការប្រកែកគ្នាទៅវិញទៅមករហូតដល់មានការប្រតាយគ្នារវាងឈ្មោះ ហ៊ង និង ឈ្មោះ ភ័ក្រ្ត។

​ខណៈនោះឈ្មោះ ភ័ស្ត ដែលត្រូវជាបងឈ្មោះ ហ៊ង ក៏បានយកកណ្ដៀវដែលខ្លួនកាន់នឹងដៃវាយទៅលើឈ្មោះ ភ័ក្រ្ដ ចំក្បាល បណ្ដាលឱ្យរងរបួសឯឈ្មោះ ហ៊ង ក្រោយពេលដណ្ដើមបានកាំបិតហើយក៏ដេញកាប់ឈ្មោះ ភ័ក្រ្ដ ទៀត​។ ប៉ុន្តែដោយដេញមិនទាន់ ក៏ត្រឡប់ទៅកន្លែងត្រាក់ទ័រវិញ រួចបើកទៅកន្លែងដីស្រូវវិញ ឯឈ្មោះ ភ័ក្ត្រ ក៏រត់ឡើងទៅកើតបានជួបនឹងបងប្អូនក៏បញ្ជូនមកមន្ទីរពេទ្យតែម្ដងទៅ។

​ចំណែកជនសង្សយ័ទាំង០២នាក់បានកម្លាំងប៉ូលិសប៉ុស្តិរដ្ឋបាលក្អមសំណរនិងកម្លាំងជំនាញយុត្តិធម៌នាំខ្លួនបញ្ជូនមកអធិការដ្ឋានស្រុកដើម្បីបន្តចាត់ការកសាងសំណុំរឿងតាមនីតិវិធី៕

adverise with khmeread