តើនឹងមានរឿងអ្វីកើតឡើងពិតប្រាកដ នៅពេលរុយទំពីលើអាហាររបស់អ្នក? ចម្លើយគឺលើសពីការរំពឹងទុករបស់អ្នកទៅទៀត

រុយគឺជាសត្វគ្រោះថ្នាក់បំផុត ដែលអ្នកមិនអាចនឹកស្មានដល់។ មនុស្សភាគច្រើនដឹងថា រុយក្អួតនៅលើអាហាររបស់ពួកគេ នៅពេលវាទំម្ដងៗ។ ដោយសារតែវាមិនអាចទំពារបាន ពួកវាត្រូវក្អួតដាក់អាហារដើម្បីបន្ទន់ឱ្យវាស្រួលស្រូបបាន។ ដោយគ្រាន់តែវាហោះទៅទំនិងក្អួតពីលើអាហាររបស់អ្នក កម្អួតរបស់វាមិនបង្កការរីករាយដាលជំងឺនោះទេ។

ប៉ុន្ដែអ្វីដែលវាបង្កជំងឺដល់អ្នកបាននោះ គឺតាមរយៈការទំពីលើអាហាររបស់វា។ ជើងរបស់រុយគ្របដណ្ដប់ទៅដោយសរសៃសក់តូចៗដែលអាចពាំមេរោគមកជាមួយ។ ពិតណាស់ ពួកវាមានមេរោគដោយសារតែវាទំលើអ្វីៗទាំងអស់ដែលវាចង់ទំ រួមមានសំរាម លាមក ...។ ហើយបាក់តេរីនិងមេរោគនឹងជាប់រោមជើងរបស់វា និងនៅពេលណាដែលវាទំលើអាហាររបស់អ្នក មេរោគបានទៅនៅលើអាហាររបស់អ្នកបាត់ទៅហើយ។

សាជាថ្មីម្ដងទៀត ការក្អួតរបស់រុយនៅលើអាហាររបស់អ្នកគឺមិនបង្កឱ្យមានមេរោគនោះទេ។ ហើយមនុស្សពេញវ័យ ឬក្មេងជំទង់ដែលមានសុខភាពល្អ អាចប្រឆាំងនឹងជំងឺដែលបង្កឡើងដោយមេរោគមកពីរុយបាន ប៉ុន្ដែចំពោះក្មេងនិងមនុស្សចាស់ជរាវិញ គឺមិនអាចទេដោយសារប្រព័ន្ធភាពស៊ាំរបស់ពួកគេខ្សោយ៕

adverise with khmeread