adverise with khmeread Bigbang

អាល់ប៊ុម “Made Series” របស់ Big Bang នាំមុខគេលើតារាងចាត់ថ្នាក់ Oricon

          ក្រុមចម្រៀងកូរ៉េ Big Bang បាននាំមុខគេនៅលើ​តារាងចាត់ថ្នាក់ Oricon ជាមួយនឹង​បទ “Made Series” នេះ​ជា​លើក​ទី​៣​ហើយ​ដែល​​ក្រុម​ចម្រៀង​ Big Bang ​បានឈរនៅលើ​ចំណាត់ថ្នាក់កំពូល។

          តារាងចាត់ថ្នាក់ Oricon បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារថា “​អាល់ប៊ុម​ថ្មី Made Series លក់អស់​១២៨.០០០​បន្ទះ ដោយ​ឈរនៅ​លេខរៀងទី​១​លើ​តារាង​ចាត់​ថ្នាក់​ប្រចាំសប្តាហ៍​នេះ។ នេះគឺជា​អាល់ប៊ុម​ថ្មី​ ក្នុងរយៈ​ពេល​មួយឆ្នាំ​និង​ពីរខែ​ និង​ជាលើកទី​៣​​ដែល​ក្រុម​ចម្រៀង​នេះជាប់លេខ១”។

          កន្លងមកក្រុម​ចម្រៀង Big Bang បានចេញ​អាល់ប៊ុម “The Best of Big Bang 2006-2014” កាលពីខែ​ធ្នូ​ឆ្នាំ​២០១៤​ ហើយ​លក់​បាន​១២០.០០០​បន្ទះ។

          ក្រុមចម្រៀង Big Bang នឹងចាប់ផ្តើម​ដំណើរ​សម្តែង “Big Bang World Tour 2015-2016” នៅថ្ងៃទី​២៣​និង២៤​ខែកុម្ភៈនេះ៕

adverise with khmeread

មតិយោបល់