ត្រឹមសត្វស្រមោចមួយសោះ អាចផ្តល់មេរៀនជីវិតអស្ចារ្យចំនួន ៦ ដល់មនុស្ស!!!

ក្នុងលោកនេះ មនុស្សអាចរៀនសូត្រពីគ្រប់អ្វីៗទាំងអស់ដែលមាននៅជុំវិញខ្លួន។ វាគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ មុនពេលយើងចាប់អារម្មណ៍ដឹងនូវមេរៀនទាំងអស់នោះ។ តួយ៉ាង ត្រឹមតែសត្វស្រមោចមួយ អាចផ្តល់មេរៀនជីវិតដ៏អស្ចារ្យចំនួន ៦ ដល់មនុស្ស។ 

១. ចាប់ផ្តើមពីតូច និងវិវត្តទៅធំ
ស្រមោចមិនដែលរង់ចាំឱកាសធំមកដល់នោះទេ។ ស្រមោចដឹងថាភាពជោគជ័យគឺការប្រមូលផ្តុំភាពអស្ចារ្យតូចៗបញ្ចូលគ្នា ហើយប្រសិនបើវារង់ចាំវាអាចនឹងបាត់បង់លាភដ៏ធំ។

២. រក្សាភាពនឹងធឹង និង សម្រេចការងារឱ្យបាន
ទំហំការងារធំប៉ុនណាក៏មិនមែនជាបញ្ហារបស់ស្រមោចដែរ។ សម្រាប់ពួកវា ការងារគឺការងារ ដូច្នេះត្រូវតែសម្រេចឱ្យបាន។ 

៣. ធ្វើការជាក្រុម
ស្រមោចដឹងច្បាស់ពីដែនកំណត់នៃសមត្ថភាពរបស់វា។ ស្រមោចដឹងច្បាស់ថាបើរួមគ្នា ពួកវានឹងសម្រេចការងារធំជាមួយគ្នា ដូច្នេះពួកវាមិនដែលខ្មាស់អៀននឹងការសុំឱ្យគ្នាវាជួយនោះឡើយ។

៤. អនុវត្តតាមទម្លាប់
ស្រមោចអនុវត្តតាមរចនាសម្ព័ន្ធទម្លាប់របស់វាប្រចាំថ្ងៃ ដើម្បីប្រមូលចំណីអាហារ។ ពួកវាដឹងថា ពេលថ្ងៃរះ ពួកវាត្រូវតែចាប់ផ្តើមចេញទៅប្រមូលអាហារ។ 

៥. ប្រាប់បញ្ហាឱ្យគ្នាវាបានដឹងច្បាស់លាស់
ស្រមោចធ្វើទំនាក់ទំនងដើម្បីដោះស្រាយបញ្ហា។ ពួកវាមិនដែលសម្ងំនៅស្ងៀម ហើយសង្ឃឹមឱ្យគេយល់ពីបញ្ហាពួកវាឡើយ។ 

៦. ដាក់ចេញកាលកំណត់ច្បាស់លាស់
ស្រមោចមានកាលកំណត់ច្បាស់លាស់ដើម្បីប្រមូលចំណីអាហារ ហើយទម្លាប់ជាប្រចាំថ្ងៃរបស់ពួកវាគឺអនុវត្តជានិច្ចនិរន្តដើម្បីធ្វើកិច្ចការឱ្យទាន់ពេលកំណត់។ ការដាក់ចេញកាលកំណត់ច្បាស់លាស់អនុញ្ញាតឱ្យពួកវាវាយតម្លៃអាទិភាពនានាបានល្អត្រឹមត្រូវ៕

adverise with khmeread