កុំបោះសំបកប៉ោមចោល ពេលពិសារួច!! ប្រើវាព្យាបាលស្បែក

ដូចដែលអ្នកបានដឹងហើយថាផ្លែប៉ោមមានអត្ថប្រយោជន៍ជាច្រើនដល់សុខភាពជាពិសេស សំបករបស់វា។

ប្រសិនបើអ្នកមានស្បែកស្ដ្រេស និងហត់ អ្នកអាចយកវាមកធ្វើជាម៉ាស់ដើម្បីបន្តឹងស្បែកបាន ហើយសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីន A, B, C ជួយកម្ចាត់កោសិកាងាប់ ភាពកខ្វក់ និងក្អែលផងដែរ។ ហើយអ្នកអាចសាកល្បងជាមួយនឹងម៉ាស់សំបកផ្លែប៉ោមតាមរយៈវិធីសាស្រ្តខាងក្រោមនេះ។

* សំបកផ្លែប៉ោម + ប៉េងប៉ោះ + ទឹកដោះគោឆៅ
យកសំបកផ្លែប៉ោមពណ៌ក្រហមមួយ និងប៉េងប៉ោះទំហំល្មមមួយកិនបញ្ចូលគ្នាឱ្យសព្វ។ បន្ទាប់មកសឹមថែមទឹកដោះគោឆៅ ១ ស្លាបព្រាបាយលាយចូលគ្នា។

* របៀបប្រើ ៖ លាបនៅលើមុខ និងក ទុកចោល ២០ នាទី បន្ទាប់មកលាងមុខចេញជាមួយនឹងសាប៊ូសម្រាប់ប្រើលើផ្ទៃមុខជាការស្រេច។

* អត្ថប្រយោជន៍ ៖ ផ្ដល់សំណើម បិទរន្ធញើសមុខ និងធ្វើឱ្យស្បែករលោង៕

adverise with khmeread