សម្ដីឈ្នានីស!!! "កន្លងមកអញធ្លាប់វាយគេ...ឥឡូវ អញចង់កាប់មនុស្សម្នាក់ចោលដើម្បី..."

កណ្តាល ៖ មានករណីប្រើអំពើហិង្សាដោយចេតនាកើតឡើងនាថ្ងៃទី ២២ កក្កដា ២០១៧ វេលាម៉ោង១រសៀល ចំណុចផ្ទះសរ សាំង ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល​ របួស២នាក់ប៉ូលិសឃាត់ខ្លួនម្នាក់។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សរ ចាន់ណាភេទស្រី អាយុ២៨ឆ្នាំនៅ​ ភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខ កំពូល ខេត្តកណ្ដាល មុខរបរ កសិករ។

​ចំណែកជនសង្ស័យឈ្មោះ ឃឿន សុខា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល មុខរបរ កម្មករសំណង់ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក ១.រណារ ០១, ២.កៅអីជ័រ ០១ និង៣.អំបែងពាង ០៦បំណែក។

​ប៉ូលិសបន្តថា កន្លងមកជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាស់ជាមួយគ្នាជាច្រើនលើកមកហើយ។ លុះនៅថ្ងៃទី២២ កក្កដា ២០១៧ វេលាម៉ោង១០ព្រឹក ជនរងគ្រោះ បាននិយាយថា ខ្លួនទៅទិញធុងបាស់នៅភ្នំពេញទុកសម្រាប់ស្ដាប់ចម្រៀង។ 

​លុះដល់ម៉ោង១រសៀលជនរងគ្រោះបានប្រាប់បងស្រីរបស់ខ្លួនឈ្មោះ សរ សាវ៉ុន ឱ្យរៀបចំលុយសម្រាប់ទៅទិញធុងបាស់។ ជួនពេល នោះជនសង្ស័យបានដើរមកដល់ ហើយ ចូលហូបបាយនៅផ្ទះជនរងគ្រោះក៏បានឮ ជនរងគ្រោះនិងឈ្មោះ សរ សាវ៉ុន និយាយគ្នាពីរឿងទិញធុងបាស់។

​ស្រាប់តែជនសង្ស័យ បានយកទូរស័ព្ទរបស់ខ្លួនមកនិយាយថា "កន្លងមកអញធ្លាប់វាយគេជាច្រើនលើកមិន ដែលមានរឿងបញ្ហាអីផងឥឡូវ អញចង់កាប់មនុស្សម្នាក់ចោលដើម្បីឱ្យអញបានជាប់គុក"។

​ក្នុងពេលនោះជនរងគ្រោះពុំបាននៅស្ដាប់ជនសង្ស័យនិយាយទូរស័ព្ទទៀតទេ ក៏ដើរចេញពីផ្ទះរបស់ខ្លួន ទៅផ្ទះជនសង្ស័យពេលត្រឡប់មកផ្ទះវិញបានឃើញជនសង្ស័យ យក រណា ដេញកាប់ឈ្មោះ សរ សាវ៉ុន បងស្រីជនរងគ្រោះ តែកាប់ មិនត្រូវព្រោះបានឈ្មោះ សរ សាម៉េត ត្រូវជាម្ដាយជនសង្ស័យ ឃាត់និងចាប់យករណាចេញ។

​បន្ទាប់មកជនសង្ស័យបានយកខ្ទះ ទៅគប់លើម៉ូតូជនរងគ្រោះពេលនោះជនរងគ្រោះក៏សួរជនសង្ស័យថា៖ "អ្ហែងម៉េចបានជាគប់ម៉ូតូអញ?" ភ្លាមនោះជនសង្ស័យក៏បានស្ទុះដាល់   ជនរងគ្រោះចំនួន០១ដៃចំមុខ ហើយក៏បានប្រតាយប្រតប់គ្នា។ ពេលនោះក៏បានអ្នកទិញអេតចាយ និងឈ្មោះ សរ សាំង ឪពុកជនរងគ្រោះ ចូលឃាត់ និងបំបែកចេញ ពេលនោះជនសង្ស័យ ក៏បានវាយឈ្មោះ សរ សាំង ចំច្រមុះបណ្ដាលឱ្យឈាម។  

​បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញ បានទៅដល់ហើយបានឃាត់ខ្លួនជនសង្ស័យ បញ្ជួនមកអធិការដ្ឋានស្រុកមុខកំពូលដើម្បីបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread