Untitled 1

ជីជី ហាឌីដ ថតអាក្រាតទាំងស្រុងសម្រាប់ទស្សនាវដ្តី Vogue

ជីជី ហាឌីដ (Gigi Hadid) បានបង្អួត​ដងខ្លួន​ដ៏ស្រស់​ស្អាត​របស់នាង​ដោយ​គ្មាន​អ្វីបិទ​បាំង​បន្តិចសោះ។ តារាបង្ហាញម៉ូត​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​ថតអាក្រាត​កាយ​​ទាំ​ងស្រុង​តែ​ម្តងសម្រាប់​ក្របមុខ​របស់​ទស្សនាវដ្តីបារាំង French Vogue ដែល​ក្នុងរូបភាព​នេះ​មើលទៅ​ហាក់ដូចជា​គួរឲ្យ​ខ្នាញ់មែនទែន។

          តារាបង្ហាញម៉ូតសម្រាប់យីហោ Victoria `s Secret រូបនេះ​អង្គុយ​ថតនៅ​លើបន្ទះ​ឈើ​ ដាក់ជើងគងលើគ្នា​និងយក​ដៃ​បិទបាំងដើមទ្រូង​។ តារាបង្ហា​ញ​ម៉ូត​សក់ពណ៌​ទង់ដែង​រូបនេះ​ទម្លាក់សក់​ចុះក្រោម​តាមធម្មតាហើយបាំង​​​មួយចំហៀង​មុខ​របស់​នាង។ នាងមិន​ពាក់អ្វីទាំងអស់ក្រៅពី​ស្បែក​ជើង​កែងចោទ កងដៃ​និង​ក្រវិលមួយគូ។

ដោយ​សារតែនេះគឺ​ជា​ការបង្ហាញមុខលើកដំបូងលើ​ក្របមុខរបស់ទស្សនា​វដ្តី Vogue នាងបាន​សរសេរថា “វាពិតជា​មាន​កិត្តិយស​ហើយ​នេះគឺសុបិន​ក្លាយ​ជា​ការពិត​ ដោយ​បាន​បង្ហាញ​មុខលើ​ក្រប​មុខ​របស់ទស្សនាវដ្តីបារាំង French Vogue ។ អរគុណច្រើន”។

          ប៉ុន្មានថ្ងៃមុន ជីជី ដែលកំពុងមាន​ទំនាក់ទំនងជាមួយ​នឹង​ ហ្ស៊ីន ម៉ាលីក (Zayn Malik) សមាជិក​របស់​ក្រុម​ចម្រៀង One Direction បាន​បង្ហាញភាព​ស្រើ​ប​ស្រាល​ ខណៈ​នាងបញ្ចេញ​ចុងសុដន់​ក្នុង​រូបភាព​សិចស៊ី​សម្រាប់​ទស្សនាវដ្តី​ LOVE ។ ក្នុងរូបភាព​មួយសន្លឹក​ទៀត​ នាងបានបង្ហាញផ្នែក​ខាងក្រោមនៃសុដន់​របស់​នាង​ ខណៈនាងលាត់អាវយឺតឡើង​លើបន្តិច៕

មតិយោបល់