ខ្មែររីដសូមបដិសេធទាំងស្រុងនូវអត្ថបទ "ចាប់បានមេខ្លោងទិញ ក្រលៀនមនុស្ស នៅទីក្រុងភ្នំពេញ" ដែលត្រូវជនខិលខូចក្លែងបន្លំ Link ខ្មែររីដចូល ដើម្បីឱ្យអ្នកអានមានការយល់ច្រឡំ

កាលពីថ្មីៗនេះមានវេបសាយមួយឈ្មោះ khmernews168.com បា​នចេញផ្សាយអត្ថបទមួយមានចំណងជើងថា "ចាប់បានមេខ្លោងទិញ "ក្រលៀនមនុស្ស" នៅទីក្រុងភ្នំពេញ" ដែលមានអ្នកចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម។

ប៉ុន្ដែខ្មែររីដមិនបានដឹងថាវេបសាយនោះបានបន្លំដាក់លីងខ្មែររីដទៅចេញជាអត្ថបទផ្សេង ដើម្បីឱ្យអ្នកអានមានការយល់ច្រឡំមកលើខ្មែររីដ ថាជាវេបសាយបោកប្រាស់អ្នកអានឱ្យចូលទៅចុចលីង (Link) ផ្សេងទៅវិញ។ ខ្មែររីដមិនយល់ថាការក្លែងបន្លំនោះធ្វើដោយរបៀបណាទេ ប៉ុន្ដែជនខិលខូចនោះមានបំណងចង់ឱ្យអ្នកអានរបស់ខ្មែររីដវាយតម្លៃមិនល្អ និងមើលមកខ្មែររីដ ជាវេបសាយបោកប្រាស់។

ដូចរូបភាពខាងក្រោមនេះ អ្នកចែករំលែកអត្ថបទនេះមានលីងជា khmernews168.com ទាំងអស់ ប៉ុន្ដែនៅពេលចុចអានអត្ថបទនោះនៅលើទូរស័ព្ទដៃ វាបែរជាចេញអត្ថបទខ្មែររីដមួយ មានចំណងជើងថា "និស្សិតធ្វើការក្រៅម៉ោងរើសបានកាបូបផ្ទុកសុទ្ធមាសប្រាក់ បែរជាប្រគល់ឱ្យម្ចាស់ដើមវិញ...ដឹងថាគេតបស្នងអ្វីវិញទេ?"។

ខ្មែររីដក៏បានចេញផ្សាយអត្ថបទទាក់ទងនឹងការលក់ក្រលៀននេះដែរ ហើយអត្ថបទគឺមានសណ្ឋានដូចខាងក្រោមនេះ។

ជាចុងក្រោយខ្មែររីដសូមផ្ដែផ្ដាំទៅដល់មិត្តអ្នកអាននិងអ្នកគាំទ្រខ្មែររីដ សូមកុំឱ្យមានការយល់ច្រឡំតទៅទៀត នូវអ្វីដែលជនខិលខូចបានធ្វើមកលើខ្មែររីដ និងសូមអរគុណដល់អ្នកគាំទ្រខ្មែររីដ ដែលបានគាំទ្រអស់រយៈពេលជិត ២ ឆ្នាំកន្លងមកនេះ៕

adverise with khmeread