មាសរាប់តោនរបស់ហ៊ីត្លែរ ត្រូវបានរកឃើញក្នុងនាវាលិចនៅបាតសមុទ្រអ៊ីស្លង់

ហិបរតនសម្បត្តិមួយត្រូវបានគេជឿជាក់ថា មានតម្លៃដល់ទៅ ១០០លានផោននៃទំហំមាសរបស់ហ៊ីត្លែរ ត្រូវបានរកឃើញដោយនាវិករបស់អង់គ្លេស។

ក្រុមនាវិកមួយនេះបានរុករកឃើញដោយចៃដន្យនៃនាវាដឹកមាសរបស់បក្សណាស៊ី ដែលមានឈ្មោះថា SS Minden ដែលបានលិចនៅឯសមុទ្រនៃប្រទេសអ៊ីស្លង់។

តាមការស្រាវជ្រាវត្រូវបានគេជឿជាក់ថា នាវានេះបានលិចនៅឯឆ្នេរនៃសមុទ្រអ៊ីស្លង់ក្នុងឆ្នាំ ១៩៣៩ បន្ទាប់ពីការចាប់ផ្តើមនៃសង្គ្រាមលោកលើកទី២ ដោយគេបានប្រទះឃើញហិបដ៏មានតម្លៃនេះបានកប់នៅឯបន្ទប់ក្រោយនៃនាវា។

គេជឿជាក់ថាមាសទាំងនោះត្រូវបានប្រមូលមកពីធនាគារក្នុងតំបន់អាមេរិកខាងត្បូង ដែលបានស្ថិតនៅក្នុងដំណើរដឹកជញ្ជូនតាមនាវាទៅកាន់ចក្រភពណាស៊ី សម្រាប់ការបង្កើតក្បាលម៉ាស៊ីនសង្គ្រាមរបស់ពួកគេ។

ហិបផ្ទុករតនសម្បត្តិនេះត្រូវបានគេជឿជាក់ថាមានទម្ងន់រហូតដល់ទៅបួនតោន។

ក្រុមនាវិកអង់គ្លេសមួយនេះបច្ចុប្បន្នមានបំណងនាំហិបមួយនេះត្រឡប់ទៅកាន់អង់គ្លេសវិញ និងចង់ទទួលបានរង្វាន់។

ប៉ុន្តែពួកគេប្រហែលជាមានបញ្ហាក្នុងការធ្វើរឿងមួយនេះ ខណៈដែលឆ្មាំសមុទ្រអ៊ីស្លង់ជឿជាក់ថា ក្រុម Advanced Marine Services ដែលបានរកឃើញនាវាមួយនេះ មិនមានលិខិតអនុញ្ញាតត្រឹមត្រូវនោះឡើយ។

Advanced Marine Services​ ក៏បានធ្វើការឆ្លើយតបផងដែរ ទៅកាន់រដ្ឋាភិបាលអ៊ីស្លង់សម្រាប់ការអនុញ្ញាតយកហិបដ៏មានតម្លៃរបស់ខ្លួនចេញពីនាវាលិច។

ការសម្រេចចិត្តទៅលើនរណាគឺជាម្ចាស់រតនសម្បត្តិដ៏មានតម្លៃមួយនេះគឺអាស្រ័យទៅលើមន្រ្តីរបស់អ៊ីស្លង់ប៉ុណ្ណោះ៕


 

adverise with khmeread