ចាប់ខ្លួនសមាជិកចោរលួចប្លន់ម្នាក់ទៀតនៅស្រុកក្រឡាញ់

ឧត្តរមានជ័យ ៖ ប៉ូលិសខេត្តឧត្តរមានជ័យ បានសហការជាមួយ កម្លាំងប៉ូលិសស្រុកក្រឡាញ់ ខេត្តសៀមរាប នៅព្រឹកថ្ងៃ២១ កក្កដា ២០១៧ បន្តធ្វើការស្រាវ ជ្រាវរកបក្ខពួកក្រុមកាច់សោលួចយកម៉ូតូកាលថ្ងៃ១៩ កក្កដា ២០១៧ នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់  ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ប៉ូលិសនិយាយថា ជាក់ស្តែងនៅព្រឹកថ្ងៃ២១ កក្កដា​ ២០១៧ ប៉ូលិសបានធ្វើការឃាត់ខ្លួនបក្ខពួកម្នាក់ទៀត ឈ្មោះ លីវ ម៉ៅ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដកហូតវត្ថុតាងរួមមានម៉ូតូចំនួន ០២ គ្រឿងបន្ថែមទៀត និងឆែកឆេររកឃើញផ្លាកលេខម៉ូតូចំនួន ០៧, អាវម៉ូតូ ០១ ឈុត, កន្រ្តក០២, កញ្ចក់ម៉ូតូចំនួន ០៦ និង កូនសោមួយចំនួន។

សរុបលទ្ធផលចាប់ពីថ្ងៃ១៩ ដល់ ២១ កក្កដា ២០១៧ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០៤ នាក់ ម៉ូតូ ០៥ គ្រឿង និងសម្ភារៈពាក់ពន្ធបទ ល្មើសមួយចំនួន ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការកាលពីថ្ងៃទី២២ កក្កដាម្សិលមិញ៕

adverise with khmeread