ចេះតែហ៊ានហើយ!!! កាន់ពីងពាងពិសសាហាវបំផុតលើពិភពលោក រួចថតបង្ហោះលើអ៊ីនធឺណេត

មនុស្សនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបង្ហាញការពិតដែលពួកគេចង់លាតត្រដាង។ បើទោះជាពួកគេចង់បង្ហាញការពិតទាំងនោះ ប៉ុន្ដែវាហាក់បីដូចជាគ្រោះថ្នាក់ខ្លាំងណាស់។

តួយ៉ាងដូចករណីពីងពាង Phoneutria fera ជាប់កំណត់ត្រាពិភពលោក Guinness Book នេះអ៊ីចឹង វាមានពិសសាហាវជាងគេលើលោក។ ហើយពេលវាខាំ ពិសវាសាហាវជាពីងពាងផ្សេងៗទៅទៀត ហើយភ្លាមៗនោះអ្នកនឹងមានការចុកចាប់និងរលាកធ្ងន់ធ្ងរ នៅពេលបន្ទាប់អ្នកនឹងបាត់បង់ការគ្រប់គ្រង ដកដង្ហើមមានបញ្ហា និងពិការយកតែម្ដង។

ពីងពាង Phoneutria fera សម្លាប់មនុស្សរៀងរាល់ឆ្នាំ ហើយវាគឺជាពូជអាមេរិកកណ្ដាលនិងខាងត្បូង។

ប៉ុន្ដែបុរសម្នាក់នេះវិញបែរជាចង់បង្ហាញថា វាមិនមានគ្រោះថ្នាក់ទៅដល់អ្នកទាំងអស់គ្នាទៅវិញ។ ពីងពាងនេះបង្ហាញវត្តមាននៅគុម្ពចេក ហើយចេកដែលមានសំណាញ់សៗមានពងក្នុងផងនោះ គឺជាប្រភេទពីងពាងដ៏សាហាវនេះហើយ។

យ៉ាងណាមិញ បុរសដ៏ក្លាហានក្នុងវីដេអូនេះ បានកាន់វាលេង និងអះអាងថាវាមិនគ្រោះថ្នាក់ទេ។ ប៉ុន្ដែបើទោះជាវាមិនបង្កគ្រោះថ្នាក់ដល់គាត់ នៅតែមានការខ្លាចញញើតវាដដែល ដោយសារតែវាមានជើងវែងៗគួរឱ្យខ្លាចបំផុត៕

adverise with khmeread