adverise with khmeread 3103f1be00000578 0 image a 17 1455008877024

កូរ៉េខាងត្បូង​ដើរ​រើស​បំណែក​អេតចាយ​នៃ​រ៉ុក្កែត​របស់​កូរ៉េខាងជើង​

​    ​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ (៩ កុម្ភៈ​) បានបង្ហាញ​បំណែក​ពី​រ៉ុក្កែត​ផ្កាយរណប​របស់​ព្យុងយ៉ាង ដែល​ខ្លួន​និយាយថា​មាន​សមត្ថភាព​ចម្ងាយ​ប្រមាណ ១២.០០០ គីឡូម៉ែត្រ ខ្លាំង​ជាង​រ៉ុក្កែត​មុន​របស់ខ្លួន​ទៅទៀត​។ 

​    ​ក្រសួងការពារជាតិរ​បស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​បញ្ចេញ​រូបភាព​ជាច្រើន​ក្នុង​ចេតនា​បង្ហាញ​ផ្នែក​ខាងមុខ​របស់​រ៉ុក្កែត ដែល​ស្រង់​បាន​ពី​ផ្ទៃសមុទ្រ​ក្បែរ​កោះ​ជេ​ជូ​ភាគខាងត្បូង​ប្រទេស​កូរ៉េខាងត្បូង​។ 

​    ​ក្រុមមន្ត្រី​បាន​និយាយថា រ៉ុក្កែត​ចុងក្រោយ​មាន​លក្ខណៈ​ស្រដៀង​នឹង​រ៉ុក្កែត Unha-3 ដែល​បាញ់​កាលពី​ខែធ្នូ ឆ្នាំ​២០១២ ប៉ុន្តែ​រ៉ុក្កែត​ចុង​ក្រោយនេះ​ត្រូវគេ​ជឿថា​មាន​សមត្ថភាព​ចម្ងាយ​កើនឡើង​ប្រហែល ១២.០០០ គីឡូម៉ែត្រ​។ 

​    ​រ៉ុក្កែត​ស៊េរី​ចាស់​មុនៗ​មាន​សមត្ថភាព​ចម្ងាយ​តែ ១០.០០០ គីឡូម៉ែត្រ​ប៉ុណ្ណោះ​។ 

​    ​ប៉ុន្តែ​ពួកគេ​និយាយថា ព្យុងយ៉ាង​នៅ​ខ្វះ​ជំនាញ​ដើម្បី​ប្រែក្លាយ​វា​ទៅជា​មី​ស៊ី​ល​ឆ្លង​ទ្វីប ដែលមាន​សមត្ថភាព​បា​ញ់​ទៅដល់​ដីគោក​សហរដ្ឋអាមេរិក​។ 

​    ​ទន្ទឹមនេះ ក្រុមមន្ត្រី​អាមេរិក​បាន​និយាយថា ផ្កាយរណប​ដែល​បង្ហោះ​តាម​រ៉ុក្កែត​កាលពី​ចុង​សប្តាហ៍​ឥឡូវ​កំពុង "​អណ្តែត​លើ​ដង​តារាវិថី​"៕ 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់