បុរសម្នាក់ដាក់មងបានត្រីកំពត ២ ក្បាលមកធ្វើម្ហូបពិសាពុលស្លាប់

​កំពង់ស្ពឺ ៖ មានករណីបុរសម្នាក់ពុលត្រីកំពតបណ្តាលឱ្យស្លាប់ កើតឡើងកាលពីព្រឹកថ្ងៃទី២៣ កក្កដា ២០១៧នេះ នៅចំណុចភូមិ ខ្នងក្រាំង ឃុំ តាំងសំរោង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ចៀវ ទឺន ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ មុខរបរ កសិករ ភូមិ ខ្នងក្រាំង ឃុំ តាំងសំរោង ស្រុក ភ្នំស្រួច បានទៅដាក់មងនៅចំណុចត្រពាំងពាមរុះ បានត្រីកំពតចំនួន ៣ ក្បាលយកមកធ្វើម្ហូប។ ពេលហូបហើយបណ្តាលឱ្យពុល ក្រុមគ្រួសារបានបញ្ជូនទៅព្យាបាលពេទ្យបង្អែកកំពង់ស្ពឺ ក្រោយមកបានស្លាប់។

​ករណីខាងលើកម្លាំងប៉ូលិសបច្ចេកទេស បានពិនិត្យមិនមានការពាក់ព័ន្ធបទល្មើស ព្រហ្មទណ្ឌទេ រួចបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

     

adverise with khmeread
tiger
Loading ad ...