កម្លាំងកងរាជអាវុធហត្ថខេត្តកំពតបង្ក្រាបមុខសញ្ញាចែកចាយថ្នាំញៀន៣នាក់

​កំពត ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀន នៅចំណុចភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី២២ កក្កដា ២០១៧។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យបានចំនួន ៣នាក់រួមមាន ១-ឈ្មោះ ហ៊ុន លី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូដកហូតវត្ថុតាងគ្រឿងញៀនចំនួន១កញ្ចប់តូច ទម្ងន់ ០,៥៣ ក្រាម, ២-ឈ្មោះ សៀវ ចន្ថា ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ត្រីនៅផ្សារលកព្រែកចាក ដកហូតវត្ថុតាងគ្រឿងញៀន ចំនួន៤កញ្ចប់តូចទម្ងន់ ០,៨៥ ក្រាម ​និង៣-ឈ្មោះ អ៊ុក ភា ភេទប្រុស អាយុ ២៨ ឆ្នាំ មុខរបរកម្មករ ដកហូតវត្ថុតាងគ្រឿងញៀន ចំនួន៤៨កញ្ចប់តូច ទម្ងន់ ២៥,២៨ ក្រាម​។

​មន្ត្រីដដែលបន្តថា ជនសង្ស័យទាំងបីនាក់ខាងលើនេះ មានទីលំនៅ ភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ចំពោះវត្ថុតាងគ្រឿងញៀនសរុប ចំនួន ៥៣ កញ្ចប់តូច  មានទម្ងន់សរុបចំនួន ២៦,៦៦ ក្រាម​ (ថ្លឹងទាំងសំបកថង់)។

​បច្ចុប្បន្នជនសង្ស័យមុខសញ្ញាជួញដូរនិងប្រើប្រាស គ្រឿងញៀនទាំង៣នាក់ខាងលើ ត្រូវបានកម្លាំងជំនាញមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...