Donald Trump សម្ភោធនាវាផ្ទុកយន្តហោះកំពូលយក្សលើពិភពលោកតម្លៃ ១២,៩ ពាន់លានដុល្លារ និងអាចបើក ២០ ឆ្នាំដោយមិនបាច់ប្រើសាំង ព្រោះមានរោងចក្រថាមពលនុយក្លេអ៊ែរលើនោះស្រាប់

លោកប្រធានាធិបតី Donald Trump បានប្រគល់នាវាចម្បាំង USS Gerald R. Ford ឱ្យកងទ័ពជើងទឹកកាលពីថ្ងៃសៅរ៍ម្សិលមិញ និងបានប្រកាសថា នាវាផ្ទុកយន្តហោះដ៏ទំនើបបំផុតដែលបានចូលរួមជាមួយនឹងកងទ័ពជើងទឹកអាមេរិកមួយនេះ នឹងធ្វើឱ្យសត្រូវរបស់អាមេរិក "ភ័យញ័រខ្លួនទទ្រើក" រាល់ពេលដែលពួកគេឃើញវាបើកកាត់មហាសមុទ្រ។

លោក Trump បាននិយាយ បន្ទាប់ពីផ្តល់នូវសេចក្តីថ្លែងការណ៍ នៅក្នុងអត្ថន័យអបអរទៅដល់ទាហានអាមេរិក និងកម្មករអាមេរិក ដែលបានសាងសង់នាវាចម្បាំងទម្ងន់ ១០០.០០០តោនមួយនេះ​ ដែលមានតម្លៃ ១២,៩ពាន់លានដុល្លារយ៉ាងដូច្នេះ "ខ្ញុំនៅទីនេះ ប្រគល់នាវា United States Ship Gerald R. Ford ឱ្យទ័ពប្រើប្រាស់"។

លោក Trump បានបន្តទៀតថា "សូមព្រះប្រទានពរ និងណែនាំនាវាចម្បាំងនេះ និងរាល់គ្នាដែលបានជិះលើនាវានេះ" 

សំណង់នាវាចម្បាំង USS Ford មួយនេះបានចាប់ផ្តើមនៅក្នុងឆ្នាំ២០០៩ ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ ក្នុងតម្លៃ ១០,៥ពាន់លានផោន។ ទ័ពជើងទឹកអាមេរិកបានពន្យារពេលបញ្ចប់ការសាងសង់ និងស្នើថវិកាបន្ថែមដើម្បីបំពាក់ប្រព័ន្ធទំនើបបំផុតដែលរួមមានប្រព័ន្ធបាញ់បង្ហោះអេឡិចត្រូម៉ាញ៉េទិចសម្រាប់យន្ដហោះ និងយន្តហោះគ្មានមនុស្សបើកដែលនឹងជំនួសកន្លែងចំហាយទឹក។

នាវាចម្បាំងនេះក៏មានកូនទីតាំងតូចមួយទៀតផងដែរស្ថិតផ្នែកខាងក្រោយនាវាដើម្បីធ្វើឱ្យវាកាន់តែងាយស្រួល និងលឿនរហ័សក្នុងការចាក់បំពេញសាំង បំពាក់អាវុធឡើងវិញ និងហោះហើរឡើងវិញ និងមានរោងចក្រថាមពលនុយក្លេអ៊ែរមួយដែលត្រូវបានរចនាឡើងដើម្បីអនុញ្ញាតល្បឿននៃការហោះហើរច្រើនជាង ៣០ជើង ហើយវាប្រត្តិការសម្រាប់រយៈពេល ២០ឆ្នាំដោយមិនបាច់បំពេញថាមពលឡើងវិញ៕

adverise with khmeread
tiger
Loading ad ...