ឃាតកម្ម!!! ជិះម៉ូតូសម្លឹងមើលមុខ បាញ់០២គ្រាប់ ស្លាប់ម្នាក់...

ភ្នំពេញ​ ៖ មានករណី ឃាតកម្ម (ប្រើអាវុធខ្លីបាញ់បណ្តាលឱ្យស្លាប់យុវជនម្នាក់) កាលពីថ្ងៃទី២២ កក្កដា ២០១៧ ម៉ោង០០ និង៣០នាទី កណ្តាលអាធ្រាត្រ នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ វ៉ាន់ បញ្ញា ភេទ​​ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេជាងសំណង់ ស្នាក់នៅ ភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ភិនភាគជនសង្ស័យទាំង២នាក់៖ ១-អ្នកបើកម៉ូតូ មាឌស្តើង អាយុប្រហែល២៥ឆ្នាំ ពាក់មួយការពារ ពាក់អាវធំពីក្រៅ និង២-អ្នកអង្គុយក្រោយបាញ់ជនរងគ្រោះ មាឌស្តើង អាយុប្រហែលគ្នា ពាក់អាវធំគ្របក្បាល។ 

ប៉ូលិសបន្តថា កាលពីថ្ងៃទី២១ កក្កដា ២០១៧ ម៉ោង២០និង០០នាទី ជនរងគ្រោះឈ្មោះ វ៉ាន់ បញ្ញា និងមិត្តភក្តិ៦នាក់ទៀត ឈ្មោះ ជុំ បូរី, ឈ្មោះ ព្រំ ចំណាប់, ឈ្មោះ ស ច័ន្ទណារិទ្ធ, ឈ្មោះ ព្រុំ ដា,  ឈ្មោះ រី វិរៈ និងឈ្មោះ ច្រិល ជិះម៉ូតូ៣គ្រឿង មានចង្កៀងភ្លើងប្រើភ្លើង Lazer ចូលក្លឹបថប នៅម្តុំផ្សារបឹងត្របែក រាំលេង។ 

លុះដល់ថ្ងៃទី ២២ កក្កដា ២០១៧ ម៉ោង០០ និង៣០នាទី កណ្តាលអាធ្រាត្រ ជនរងគ្រោះ និង មិត្តភក្តិក៏នាំគ្នាជិះម៉ូតូ ត្រលប់ទៅផ្ទះវិញ ពេលជិះម៉ូតូមកម្តុំផ្សារព្រែកឯង សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ ស្រាប់តែមានជន សង្ស័យ០២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ កាំបន្ទះពណ៌ស មិនចាំស្លាកលេខ បិទភ្លើងជិះវ៉ា និងសម្លឹងមើលមុខពួកជនរងគ្រោះ ពេលនោះពួកជន រងគ្រោះ ក៏ជិះតាមពីក្រោយមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យស៊ីញ៉ូភ្លើងអែបឆ្វេងបន្ថយ ល្បឿន រួចដកអាវុធខ្លី០១ដើម មិនស្គាល់ម៉ាក បាញ់០២គ្រាប់ទៅលើពួកជនរងគ្រោះ បណ្តាលឱ្យជន រងគ្រោះត្រូវ១គ្រាប់ចំក្រោមគ្លៀកខាងឆ្វេងដួលម៉ូតូ រួចជនសង្ស័យក៏នាំគ្នាជិះ ម៉ូតូគេចខ្លួនទៅមុខបាត់។ 

រីឯជនរងគ្រោះត្រូវបានមិត្តភក្តិដឹកតាមម៉ូតូទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ រួចក៏បានស្លាប់។ លុះដល់ថ្ងៃទី ២២ កក្កដា ២០១៧ ម៉ោង០៩ និង០០នាទី សមត្ថកិច្ចបានទទួលដំណឹងពី សមត្ថកិច្ចស្រុកកៀនស្វាយ ពីរឿងហេតុខាងលើ បន្ទាប់មកក៏មាននគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកយកសពជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ធ្វើកោសល្យវិច្ច័យ រួចប្រគល់ឱ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab