កូនស្រីមហាសេដ្ឋីសិង្ហបុរី នាង Kim Lim ប្រាប់កាលបរិច្ឆេទថ្ងៃរៀបការ ក្រោយសម្រាលកូនបាន១ ប៉ុន្តែគេមិនទាន់ដឹងថាសង្សារនាងជានរណាទេ

នាង Kim Lim កូនស្រីមហាសេដ្ឋីពាន់លានដុល្លាររបស់សិង្ហបុរីលោក Peter Lim ដែលមានទ្រព្យសម្បត្តិប្រមាណ ២,៣ ពាន់លានដុល្លា បានប្រកាសពីថ្ងៃរៀបមង្គលរបស់នាងតាមរយៈបណ្ដាញសង្គម Instagram កាលពីថ្ងៃទី ២១ ខែកក្កដា បន្ទាប់ពីសម្រាលកូនប្រុស។

ការប្រកាសនោះបានធ្វើឡើងជាទម្រង់វីដេអូ ដោយក្នុងឃ្លីបខ្លីនោះមានសរសេរឮថា "កត់ទុកកាលបរិច្ឆេទ៖ ២៣ មីនា ២០១៨"។

យោងតាមវេបសាយ AsiaOne បានឱ្យដឹងថា កូនស្រីសេដ្ឋីវ័យ ២៥ ឆ្នាំរូបនេះកំពុងណាត់ជាមួយ Mario Ho ដែលជាកូនប្រុសសេដ្ឋីល្បែងហុងកុងលោក Stanley Ho។

អ្នកទាំងពីរត្រូវបានប្រទះឃើញចំណាយពេលជាមួយគ្នាកាលពីថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ឆ្នាំមុន ហើយលោក Ho ក៏ត្រូវនាង Lim ថេកក្នុងរូបថតរបស់នាងកាលពីថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំមុនដែរ។

ទោះយ៉ាងណាគេនៅមិនដឹងថានរណាជាបុរសសំណាងដែលបាននាង Kim Lim ធ្វើជាប្រពន្ធនៅឆ្នាំក្រោយឡើយ អ៊ីចឹងមានតែទន្ទឹមរង់ចាំមើលទាំងអស់គ្នា៕ ប្រភព៖បរទេស

adverise with khmeread