ប្តីប្រពន្ធចំណាស់រៀបការជាមួយគ្នា ៧៥ ឆ្នាំ ទីបំផុតបានស្លាប់លើដៃគ្នាទៅវិញទៅមកដូចបំណង

ប្ដីប្រពន្ធមួយគូរៀបការជាមួយនឹងគ្នាអស់រយៈពេល ៧៥ ឆ្នាំ បានបំពេញក្ដីប្រាថ្នាស្លាប់នៅលើដៃគ្នាទៅវិញទៅមក។ ប្ដីប្រពន្ធនេះបានចាប់ផ្ដើមណាត់ជួបគ្នាតាំងពីអាយុ ៨ ឆ្នាំ។ ចាប់ពីពេលនោះមក ពួកគេបាននៅជាមួយនឹងគ្នារហូតដល់ដង្ហើមចុងក្រោយ។

កូនស្រីរបស់ប្ដីប្រពន្ធនោះបាននិយាយទៅកាន់វេបសាយ KGTV នៅទីក្រុង San Diego រដ្ឋ California ថា "បេះដូងរបស់ពួកគេលោតចង្វាក់តែមួយដែលធ្វើឱ្យខ្ញុំមិនអាចបំភ្លេចបាន"។

លោកយាយ Jeanette Toczko អាយុ ៩៦ ឆ្នាំ និងលោកតា Alexander អាយុ ៩៥ បានរៀបការក្នុងឆ្នាំ ១៩៤០។ ពួកគេបានប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍លើកទី ៧៥ របស់ពួកគេជាមួយនឹងគ្រួសារ មុនពេលប្ដីលាចាកលោកជាមួយប្រពន្ធនៅថ្ងៃបន្ទាប់។

Alexander ចូលចិត្តលេងកូនហ្គោល ហើយគាត់លេងវារៀងរាល់ថ្ងៃរហូតដល់គាត់បាក់ត្រគាក។ ភ្លាមៗគាត់បានដុនដាបយ៉ាងលឿន។ អ្នកនៅក្នុងស្រុកក៏បានយកគ្រែដេកមួយទៅផ្ទះរបស់ពួកគេ និងសម្រាប់លោកយាយនៅថ្ងៃបន្ទាប់។ ខណៈដែលពួកគាត់ជានិច្ចកាលចង់ស្លាប់នៅក្នុងដៃគ្នាទៅវិញទៅមក Aimee ក៏បានបំពេញក្ដីប្រាថ្នារបស់ពួកគាត់។

ហើយក្រោយមកសាកសពរបស់ប្ដីប្រពន្ធនោះក៏បានយកទៅបញ្ចុះនៅ Miramar National Cemetery នៅទីក្រុង San Diego៕

adverise with khmeread