មនុស្សឆ្លាតចំតួ មិនធ្វើទេ រឿងទាំង ៧ នេះ

១. ពួកគេមិនចេះចាយវាយឥតប្រយោជន៍
ពួកគេកម្រចាយលុយផ្តេសផ្តាស់ណាស់ ព្រោះពួកគេយល់ថា អ្នកដែលអាចគ្រប់គ្រងលុយបាន គឺដូចក្តោបក្តាប់ពិភពលោករបស់ពួកគេយ៉ាងអ៊ីចឹង។

២. ពួកគេមិនចេះកើតទុក្ខ
ពួកគេមិនចេះកើតទុក្ខដោយសារកំហុសឬចំណុចខ្វះខាតពីអតីតនោះឡើយ ផ្ទុយមកវិញ ពួកគេបន្តដំណើរទៅមុខទៀតដើម្បីជួសជុលបញ្ហាក្នុងគ្រាអតីត។

៣. ពួកគេមិនពឹងលើសំណាង
ខណៈដែលមនុស្សភាគច្រើនពឹងលើសំណាង ពួកមនុស្សឆ្លាតវៃបូកបញ្ចូលការប្រឹងប្រែង និង ពេលវេលាត្រឹមត្រូវ ដើម្បីភាពជោគជ័យ។

៤. ពួកគេមិនដែលចុះចាញ់
ទោះបីពួកគេបរាជ័យ ត្រូវគេមើលស្រាល វាយតម្លៃ រិះគន់យ៉ាងណា ក៏ពួកគេនៅតែអាចជម្នះបាន មិនបាក់ស្មារតី និង ជំនឿចិត្តលើខ្លួនឯងឡើយ  មិនខ្វល់ពីសម្តីអ្នកដទៃ ពួកគេនៅតែបន្តធ្វើនូវអ្វីដែលខ្លួនស្រឡាញ់។

៥. ពួកគេមិនមើលស្រាលសមត្ថភាពខ្លួនឯង
ទោះបីពួកគេមានសមត្ថភាពមិនដល់គេ ប៉ុន្តែពួកគេជឿថា មនុស្សម្នាក់ៗសុទ្ធតែមានចំណុចពិសេសនិងចំណុចខ្លាំងរៀងៗខ្លួន ដូច្នេះហើយពួកគេមិនដែលមើលស្រាលសមត្ថភាពខ្លួនឯងទេ។

៦. ពួកគេមិនដែលពឹងផ្អែកលើផែនការតែមួយ
មនុស្សឆ្លាតមិនដែលទុកស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយនោះឡើយ។ វាមិនខុសអីពីការដែលមានគំនិតអស្ចារ្យមួយ ចាត់ទុកថាជាជោគជ័យនោះឡើយ។ ប៉ុន្តែ មនុស្សឆ្លាតដឹងថា ទោះបីគំនិតល្អបំផុតក៏អាចនឹងបរាជ័យដែរ ដូច្នេះពួកគេតែងតែមានផែនការទីពីរជានិច្ច។ 

៧. ពួកគេមិនចេះប្រថុយប្រថានទាំងងងឹតងងុល
សេដ្ឋីលើពិភពលោកតែងនិយាយថា ប្រថុយប្រថានកាន់តែធំ កាន់តែទទួលជោគជ័យធំ ប៉ុន្តែមិនមែនមនុស្សទាំងអស់សុទ្ធតែមានសំណាងដូចសេដ្ឋីៗប៉ុន្មាននាក់លើពិភពលោកនោះឡើយ។ មនុស្សឆ្លាតចេះមើលដឹងថាតើគួរប្រថុយប្រថានដែរទេ ព្រោះជួនកាលពេលប្រថុយទៅ គឺអស់រលីងពីខ្លួន៕ 

adverise with khmeread