adverise with khmeread Samsung galaxy s7 pricing 1

លេច​ឮថា Samsung ស្នើសុំ​កម្មសិទ្ធិបញ្ញា​សម្រាប់​កម្ម​វិធី "Always On Display" ដែល​អាច​បន្ថយ​ការ​ស៊ី​ថ្ម​

​    ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន Samsung Galaxy S7 និង S7 edge ប្រហែល​ជាមាន​លក្ខណៈសម្បត្តិ​ដ៏​ពិសេស​ថ្មី​មួយ​ហៅថា Always On Display​។ 

​    ​យោងតាម​វេ​ប​សាយ SamMobile ក្រុមហ៊ុន​កូរ៉េខាងត្បូង​មួយ​នេះ​បានដាក់​ពាក្យសុំ​កម្មសិទ្ធិបញ្ញា​លើ​កម្មវិធី "Always On Display"​។ ពេលវេលា​នៃ​ការដាក់​ពាក្យសុំ​នេះ​ចង្អុល​បង្ហាញថា កម្មវិធី​ថ្មី​នេះ​អាច​នឹង​ចេញ​ជា​លើកដំបូង​នៅលើ​ប្រភេទ​ទូរស័ព្ទ Galaxy S7 ហើយ​ក្រុមហ៊ុន Samsung ប្រហែលជា​ចង់​បញ្ជៀ​សរាល់​បញ្ហា​ច្បាប់​នានា​។

 

​    ​ដោយសារតែ​ស្មា​ត​ហ្វូ​ន​ល្បីៗ​របស់ Samsung ប្រើប្រាស់​នូវ​អេក្រង់​ប្រភេទ AMOLED ដូច្នេះ​កម្មវិធី Always On Display នឹងមិន​ធ្វើឱ្យ​ស៊ី​ថ្ម​នោះទេ​។ ជាមួយនឹង​ការបញ្ចេញ​នូវ​ភិ​ច​ស៊ែ​ល​ដោយ​ខ្លួនឯង​នៅលើ​អេក្រង់ AMOLED ព័ត៌មាន​សំខាន់​ដូចជា ម៉ោង កាលបរិច្ឆេទ អាកាសធាតុ និង​ការជូនដំណឹង (Notification) នឹង​អាច​បង្ហាញ​ចេញមក​ដោយ​ពុំ​ស៊ី​ថាមពល​ច្រើន​ដូច​មុន​នោះឡើយ​។ 

​    ​គួរ​បញ្ជាក់ថា កម្មវិធី Always On Display បាន​លេចឮ​មក​តាំងពី ៣ ឆ្នាំមុន នៅពេល​ក្រុមហ៊ុន Motorola បាន​ណែនាំ​នូវ​ទូរស័ព្ទ Moto X៕ 

adverise with khmeread
ប្រភព៖ hardwarezone

មតិយោបល់