បាត់ដំបង ៖ មានករណីបុរសញៀនថ្នាំម្នាក់បានថតវីដេអូគ្លីប បង្ហាញពីសកម្មភាពរបស់ខ្លួនប្រើប្រាស់ថ្នាំញៀន ហើយបង្ហោះក្នុងអាខោនហ្វេសប៊ុករបស់ខ្លួនឈ្មោះ Pa Sethyka បង្អូតគេឯងបាន១ថ្ងៃ ក៏ត្រូវកម្លាំងស្នងការខេត្តបាត់ដំងធ្វើការ ឃាត់ខ្លួនបាននៅនឹងផ្ទះរបស់ជននេះ ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង នៅវេលាម៉ោង១១ថ្ងែត្រង់ ទី២៣ កក្កដា ២០១៧។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សុខ ពិតប្រាកដ ហៅតឿ អាយុ២៥ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ។ ជននេះបានបង្ហោះវីដេអូតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនដែលបង្ហាញពីសកម្មភាព ប្រើប្រាសថ្នាំញៀនយ៉ាងគគ្លើន។
បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី៕
