រាំធុងបាស់ស្រាបៀរអង្គរជាន់ជើងគ្នា...ស្ទាក់កាប់របួសដេរ១៨ថ្នេរ

កណ្តាល​ ៖​ មានករណីកាប់នឹងកាំបិតសាំងគីមបណ្តាលឱ្យរបួសកើតហេតុនៅថ្ងៃទី២២ កក្កដា ​២០១៧​ វេលាម៉ោង១០ និង៥០នាទីយប់ នៅចំណុចលើផ្លូវលេខ១១០ ភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ ឈ្មោះ សែ ពីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្ត
កណ្តាល។ មានរបួសស្នាមលើបាតដៃខាងស្ដាំប្រវែង១០ស.ម ដេរ ចំនួន ១៨ថ្នេរ និងស្នាមឆូតស្បែកថ្ពល់មុខខាងស្ដាំ។

​ចំណែកជនសង្ស័យឈ្មោះ បញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិនដឹងមានទីលំនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រត់គេចខ្លួន)។

ប៉ូលិសបន្តថា​ នៅថ្ងៃ-ខែ-ឆ្នាំនិងពេលម៉ោងកើតហេតុខាងលើជនរងគ្រោះ បានទៅរាំធុងបាស់ក្នុងការប្រគុំតន្រ្តីស្រាបៀរអង្គរ នៅភូមិឬស្សីស្រុក២-ឃុំឈើទាល។ ពេលចប់កម្មវិធី តន្រ្តីស្រាបៀរអង្គរ ជនរងគ្រោះ បានជិះម៉ូតូឌុបឈ្មោះ សៀង វ៉ារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ​ មុខរបរសិស្សនៅភូមិ-ឃុំជាមួយគ្នា។

ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែជនល្មើសចេញមកពីចិញ្ចើមផ្លូវលេខ១១០ដោយមានកាន់កាំបិតសាំងគីម បានកាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាម ហើយបានរត់គេចខ្លួនបាត់ និងយកវត្តុតាងកាំបិតសាំងគីមទៅជាប់នឹងខ្លួនផង។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួសស្នាម។

ក្នុងករណីខាងលើនេះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្នបាលឈើទាល នៅថ្ងៃទី២៣ កក្កដា ២០១៧ វេលាម៉ោង១១ និង១០នាទី។

ក្រោយពីទទួល ពាក្យបណ្ដឹងហើយកម្លាំង ប៉ុស្តិ៍រដ្នបាលឈើទាលបានចុះដល់កន្លែងកើតហេតុនិងផ្ទះជនរងគ្រោះដើម្បីបន្តនីតិវិធី៕

adverise with khmeread
tiger
Loading ad ...