បើកម៉ូតូលឿនជ្រុលបុករថយន្ត កំពុងជាប់ផុងចតក្បែរចិញ្ចើមផ្លូវពីក្រោយស្លាប់ភ្លាម

ភ្នំពេញ៖ បុរសម្នាក់២នាក់ជិះម៉ូតូធំ ម៉ាកCBR មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមកពីលេងស្រុកនៅខេត្តព្រៃវែងហើយជិះមកកន្លែងស្នាក់នៅវិញបានជួបគ្រោះថ្នាក់ ចរាចរណ៍ ដោយជិះទៅបុកពីក្រោយរថយន្តកូរ៉េមួយគ្រឿងដែលជាប់ផុងនៅក្បែរចិញ្ចើមផ្លូវបណ្តាលឱ្យបាក់កស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់របួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់។

​ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី ២៣ កក្កដា ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤មុខកន្លែងសាច់ក្រកអាំង ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ប៉ូលិសនិយាយថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទិន ទី អាយុ២១ឆ្នាំ មុខរបរធ្វើការនៅរោងចក្រ ស្នាក់នៅម្តុំបែកចាន ស្រុកអង្គស្នួល មានស្រុកកំណើត ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាក CBR ពណ៌ខ្មៅពាក់ស្លាកលេខ1DE-0691។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះខាងលើធ្វើដំណើរដោយម៉ូតូខាងលើតាមផ្លូវជាតិ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿន។ ខណៈមកដល់ចំណុចកើតហេតុ បានទៅបុករថយន្តមួយគ្រឿងម៉ាកកូរ៉េដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទិក (RS) ដែលជាប់ផុងចតនៅក្បែរចិញ្ចើមផ្លូវពេញទំហឹង បណ្តាលឱ្យជនរងគ្រោះបាក់ក និងផុងថ្ងាស់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តក្លីនិក ឯកជនសុធារិទ្ធបែកចានដឹក ទៅសង្គ្រោះ។

ក្រោយកើតហេតុមានប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានយកទូរស័ពនៅហៅប៉ៅជនរងគ្រោះខលប្រាប់សាច់ញាតិមកមើល ។ បន្ទាប់មកសមតកិច្ចជំនាញចរាចរណ៍ក្រុង បានធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ។ ចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យនៅឯស្រុកកំណើត តាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...