ហួសចិត្ត!!! នៅសុខៗយកដែកឆាបចាក់បុរស២នាក់របួសធ្ងន់ហើយរត់បាត់...

កំពង់ធំ​ ៖ មានករណី ប្រើអំពើហិង្សាដោយចេតនាកើតឡើងនៅវេលាម៉ោង៩ និង ៣០នាទី យប់ថ្ងៃទី២៣ កក្កដា ២០១៧ នៅចំណុចផ្ទះឈ្មោះ ទឹម លីម ក្នុងភូមិទ្រៀលឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឱ្យរបួស២នាក់ដោយសារ រឿងប្រច័ណ្ឌ ហើយជនបង្ករត់បាត់​។

​ប៉ូលិសនិយាយថា អំពើហិង្សានេះបង្កឡើងដោយជនសង្ស័យ.ឈ្មោះ សុខ ដោក ហៅហៀង ដោក ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិឃុំកើតហេតុ ស្រុកបារាយណ៍ (គេចខ្លួន) ដែលបានបង្កហិង្សាទៅលើជនរងគ្រោះបណ្តាលឱ្យយរបួសធ្ងន់ចំនួន២នាក់ គឺ១- ជនរងគ្រោះឈ្មោះ ហេង គឹមយ៉ាត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិបឹងសាងឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមសព្វថ្ងៃមកស្នាក់នៅភូមិអូរក្រវ៉ាន់ ឃុំចំការអណ្តូងស្រុកចំការលើ (របួសធ្ងន់) ទៅដេកពេទ្យបង្អែកត្រពាំងស្វាយស្រុកបារាយណ៍ និងជនរងគ្រោះម្នាក់ទៀតពុំទាន់ស្គាល់ឈ្មោះកំពុងស្រាវជ្រាវ។

​ប៉ូលិសបន្តថាមុនកើតហេតុជនរងគ្រោះទាំង២នាក់ បានបើកគោយន្តមកស៊ីផឹកនៅផ្ទះគូដណ្តឹងកន្លែងកើតហេតុខាងលើមានគ្នាបីបួននាក់កំពុងស៊ីផឹក។ ស្រាប់ជនសង្ស័យដើរមកហើយយកទូរស័ព្ទជនរងគ្រោះបោកចោល រួចឈ្លោះប្រកែកគ្នាហើយជនសង្ស័យ បានដើរចេញបាត់មួយសន្ទុះដើរត្រឡប់វិញយកដែកឆាបចាក់ទៅលើជនរងគ្រោះទាំងពីរជាច្រើនដែកឆាបហើយរត់គេចខ្លួនបាត់។ មូលហេតុជនសង្ស័យមានការប្រច័ណ្ឌទៅលើជនរងគ្រោះជាគូដណ្តឹង។

​ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ ភ្លាមៗដែរតែទៅមិនទាន់ទាំងជនសង្ស័យនិងជនរងគ្រោះ ហើយជនរងគ្រោះត្រូវ សាច់ញាតិបញ្ជូនទៅមន្ទីរបង្អែកត្រពាំងស្វាយភ្លាមៗ ឈ្មោះ ហេង គឹមយ៉ាត និងម្នាក់ទៀតពុំដឹងទៅដេកពេទ្យកន្លែងណាប៉ូលិសកំពុងស្រាវជ្រាវ។ ក្នុងករណីនេះសមត្ថកិច្ចកំពុង កសាងសំណុំរឿងតាម នីតិវិធីច្បាប់៕

adverise with khmeread