មីងរាយមងដាក់ក្មួយក្បែរទឹកអូរ...ចៃដន្យធ្លាក់ទឹកលង់ស្លាប់

​កណ្តាល ៖ មានករណីកុមារាអាយុ៦ឆ្នាំរងគ្រោះលង់ទឹកស្លាប់កើតហតុថ្ងៃទី២២ កក្កដា ២០១៧ វេលាម៉ោង៦ និង៣០នាទី យប់នៅចំណុចទឹកអូរមុខផ្ទះ ខាងត្បូងទំនប់ផ្លូវទៅវត្តថ្មតម្រា ស្ថិតក្នុងភូមិ កំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ យឺត សុជាតិ ភេទប្រុស អាយុ០៦ឆ្នាំ ជនជាតិ ខ្មែរមុខរបរ នៅក្នុងបន្ទក់ ម្តាយ មានទីលំនៅៗភូមិ កំពង់ថ្កុល ឃុំ សំពៅពូន  ស្រុកកោះធំ ខេត្តកណ្តាល។ 

​យោងតាមការឆ្លើយបំភ្លឺ របស់ឈ្មោះ លី  វ៉ាត ត្រូវជាម្តាយមីង បង្កើតរបស់ជនរងគ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ប្រមាណ៦ និង៣០នាទី ព្រលប់បងស្រីរបស់ខ្លួនពុំទាន់ត្រឡប់មកវិញ ខ្លួនក៏បានយកមងទៅរាយ យកត្រី នៅអូរខាងមុខផ្ទះ ដោយឱ្យក្មួយ ដែលជាជនរងគ្រោះ អង្គុយ នៅមាត់អូរ ហើយខ្លួន ក៏ចុះរាយមងក្នុងទឹក បណ្តើរងាក មើល ក្មួយបណ្តើរដោយខ្លួនកំពុងរាយមង។

​បន្តិចក្រោយមកបានងាកមកបាត់ក្មួយក៏ប្រលែងមងចោល ស្ទុះមកមើលនឹងរាវ រកក្មួយនៅទីនោះពុំឃើញ ក៏ស្រែកឆោឡោឱ្យអ្នកជិតខាងជួយចុះរាវរកតែរកពុំឃើញ។ រហូតដល់ម៉ោង៨ និង៣០នាទីយប់ទើប រកឃើញ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់មកទើបរាយការណ៍ ជូនអាជ្ញាធរមានសមត្ថកិច្ច។

​ក្រោយពីបានទទួលព័ត៌មានប៉ូលិស ផ្នែកជំនាញ ស្រុកកោះធំ បានទទួល បញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើតគណៈកម្មការ ចម្រុះ មានអាជ្ញាធរមូលដ្ឋាន ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ នឹង ក្រុមគ្រួសារសព ដើ​ម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះ ឃើញថាជនរងគ្រោះពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ពាក់ព័ន្ធក្នុងករណីឃាតកម្មឡើយ គឺពិតជាលង់ទឹកស្លាប់ ប្រាកដមែន។ ក្រោយការពិនិត្យ រួចសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread