adverise with khmeread Index

ចោរប្លន់​កាបូប​មួយ​ពី​ស្ត្រី​ម្នាក់​ដល់​មុខផ្ទះ​ពេល​ចុះ​ពី​ឡាន

    ​ភ្នំពេញ​៖ ចោរ​ម្នា​ក់បាន​ប្រើ​កាំភ្លើងខ្លី ទៅ​ភ្ជង់​ប្លន់​យក​កាបូប​លុយ ពី​ស្ត្រី​រងគ្រោះ​ម្នាក់ ដល់​មុខផ្ទះ នៅវេលា​ម៉ោង​២​និង​២៦​នាទី រសៀល​ថ្ងៃទី​៩ ខែ​កុ​ម្ភះ​ឆ្នាំ​២០១៦ស្ថិតនៅ​ផ្ទះ​លេខ​១៦១D ផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

     យោងតាម Video មួយ​បាន​បង្ហាញថា នៅវេលា​ម៉ោង​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​បើករថយន្ត​មកដល់​មុខផ្ទះ ពេល​នោះបាន​ចុះទៅ​បើកទ្វារ ស្រាប់តែ​ពេលនោះ មាន​ជនល្មើស​ម្នាក់កាន់​កាំភ្លើងខ្លី​មួយ​ដើម រត់​មក​ភ្ជង់​ស្ត្រី​រងគ្រោះ ហើយ​ឆក់យក​កាបូប​លុយរ​ត់ទៅ​បាត់ ។​

     អំពើ​ប្លន់​នេះ មិន​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​នោះទេ ។ បន្ទាប់មក​សមាជិកគ្រួសា​រ​២​នាក់​ទៀត​រត់តាម​ចោរ​តែ​ត្រូវ​ចោរ​រត់​បាត់​៕​

 

 

adverise with khmeread

មតិយោបល់