Man City សម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែការពារ Danilo របស់ក្រុម Real Madrid

          ក្លឹប​​ Man City បានបញ្ជាក់ពី​ការ​ចុះសន្យា​ផ្ទេរខ្សែការពារ​ Danilo ពីក្លឹប​ Real Madrid ក្នុងតម្លៃ​២៦លានផោន។

          ខ្សែការពារស្លាបឆ្វេងរូបនេះ​ចុះកិច្ចព្រមព្រៀងលេងរយៈ​ពេល​៥ឆ្នាំ​ ខណៈ​លោក​ Pep Guardiola ចង់ពង្រឹងបន្ថែមនៅ​តំបន់ការពារ ។ បន្ទាប់ពី​យល់​ព្រម​នូវលក្ខខណ្ឌ​ផ្ទាល់ខ្លួន​និង​ឆ្លងកាត់ការពិនិត្យ​សុខភាព​ដោយ​ជោគជ័យ Danilo បាន​ប្រាប់គេហទំព័រក្លឹបថា “ខ្ញុំសប្បាយចិត្ត​មែនទែន ដែល​បាន​ចូលរួមជាមួយ​ក្លឹប City ”។

          កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបាននិយាយថា “មាន​ក្លឹបជាច្រើនចាប់​អារម្មណ៍​ ប៉ុន្តែ​ខ្ញុំ​ចង់លេងជាមួយលោក Guardiola ។ បន្ទាប់ពីខ្ញុំ​បានដឹងពីចំ ណាប់​អារម្មណ៍ ខ្ញុំចង់ក្លាយជា​កីឡាកររបស់ City ភ្លាមៗតែម្តង”៕

adverise with khmeread