Man Utd ផ្អាកការតាមប្រមាញ់ Marco Verratti បន្ទាប់ពី PSG ទាមទារយក Anthony Martial ជាថ្នូរសម្រាប់កិច្ចព្រមព្រៀង

          ក្រុមបិសាចក្រហម Man Utd បានផ្អាក​ការ​តាមប្រមាញ់ខ្សែបម្រើ​ Marco Verratti របស់ PSG​ ដោយសារតែ​ក្លឹបយក្សបារាំង​នេះ បាន​ទាមទារយក​ខ្សែ​ប្រយុទ្ធ Anthony Martial ធ្វើជាថ្នូរសម្រាប់​កិច្ច​ព្រមព្រៀងនេះ។

          កីឡាករ​អ៊ីតាលី Verratti វ័យ២៤ឆ្នាំបាន​ក្លាយជា​គោលដៅ​ផ្ទេរ​របស់​លោក Jose Mourinho ស្របពេល​ដែលក្លឹប Chelsea បាន​បដិសេធមិនលក់កីឡាករ​រវ័យ២៨ឆ្នាំ​ Nemanja Matic ក្រោម​តម្លៃ​៥០លានផោន។

          អ្នកចរចារបស់​ Man Utd លោក Ed Woodward បានបង្កើន​ការតាម ប្រមាញ់​​ Verratti បន្ទាប់ពីក្រុម​ Barcelona បានដកខ្លួនពីកីឡាកររូបនេះកាល​ពី​សប្តាហ៍មុន។

          ប៉ុន្តែ​ក្លឹប PSG បាន​ដាក់លក្ខខណ្ឌចំពោះ​ Man Utd ហើយ​បាននិយាយ​ថា ពួកគេនឹងធ្វើអាជីវកម្មជាមួយប្រសិនបើយកកីឡាករ Anthony Martial មកធ្វើ​ជា​ផ្នែក​មួយនៃ​កិច្ច​ព្រមព្រៀងនេះ។

          ទោះបិជាយ៉ាងណា Man Utd មិនចង់ឲ្យ Martial ចាកចេញទេ ប៉ុន្តែកំពុង​បន្ត​ការចរចាជាមួយក្លឹប PSG ដោយសង្ឃឹមថា ខ្លួនអាចនឹងសម្រេច​កិច្ចព្រម​ព្រៀង​នេះ៕

adverise with khmeread