ប៉ូលិសខេត្តប៉ៃលិនបានបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងឃាត់មនុស្ស ៦ នាក់

ប៉ៃលិន​ ៖ ប៉ូលិសខេត្តប៉ៃលិនបានបង្ក្រាបទីតាំងបញ្ជល់មាន់មួយកន្លែងស្ថិតក្នុងភូមិអូរឬស្សីក្រោម​ ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិននៅថ្ងៃ២៣ កក្កដា ២០១៧ ដោយឃាត់ មនុ​ស្ស​៦​នាក់។

ប្រតិបត្តិការបង្ក្រាបខាងលើនេះប៉ូលិសរឹបអូសយកបាន រថយន្ត​ ២គ្រឿង, ម៉ូតូចំនួន២០​គ្រឿង និងដកហូតមាន់ជល់​ ៤ក្បាល។​

​បន្ទាប់មកបាននាំខ្លួនទៅស្នងការដ្ឋានប៉ូលិសខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិននៅថ្ងៃទី២៤ កក្កដា ២០១៧នេះ។

​ជនសង្ស័យទាំង៦នាក់រួមមាន៖ ១.ឈ្មោះ ដុំ ស៊ីណែត ភេទស្រី អាយុ៣៧ឆ្នាំ (ម្ចាស់ផ្ទះ), ២.ឈ្មោះ ឆាយ ឆន ភេទប្រុស អាយុ៥៧ឆ្នាំ, ៣.ឈ្មោះ វ៉ា វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ, ៤.ឈ្មោះវ៉ាត់ អាន ភេទប្រុស អាយុ៥៦ឆ្នាំ, ៥.ឈ្មោះ ពេជ្រ ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ និងឈ្មោះ ង៉ែត សំអាន ភេទប្រុស អាយុ៦១ឆ្នាំ ពួកគេស្នាក់នៅ ភូមិអូរឬស្សីក្រោម​ ឃុំសាលាក្រៅ​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន៕

adverise with khmeread
tiger
Loading ad ...