ផឹកស៊ីសប្បាយខាងក្រៅ ចូលផ្ទះបង្កហិង្សាដាក់ប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល ៖ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារលោកប្តីផឹកស៊ីសប្បាយខាងក្រៅ ចូលផ្ទះរករឿងបង្កហិង្សាដាក់ប្រពន្ធ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាថ្ងៃទី២៣ កក្កដា ២០១៧ ម៉ោង១០ និង៣០នាទី យប់នៅចំណុច ភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សម្បត្តិ ពិសី ភេទស្រី អាយុ១៨ឆ្នាំជនជាតិ ខ្មែរ មុខរបរលក់ចេកចៀន មានទីលំនៅភូមិឃុំ​ កើតហេតុ (របួសភ្នែកទាំងសងខាង) ជាប្រពន្ធ។

ចំណែកជនសង្ស័យជាប្តី ឈ្មោះ សុខ ផាន់ណុច ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី មានទីលំនៅភូមិឃុំ​ កើតហេតុ (ឃាត់ខ្លួន)។ 

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុនៅម៉ោង៨ព្រឹកថ្ងៃទី២៣ កក្កដា ២០១៧ ជនសង្ស័យ និងជនរងគ្រោះ មានទំនាស់ពាក្យសំដីនឹងគ្នា ដោយជនសង្ស័យជា ប្តីបាន ដើរចេញពីផ្ទះដើរផឹកស៊ីជាមួយមិត្តភក្តិរហូតដល់ម៉ោង១០ និង៣០នាទីយប់ថ្ងៃដដែលបានត្រឡប់ចូលផ្ទះវិញ។

បន្ទាប់មកបានរករឿងប្រពន្ធ ក៏មានទំនាស់ពាក្យសំដីនឹងគ្នាពេលនោះប្តីបានស្ទុះទៅខ្វាចភ្នែកប្រពន្ធបណ្តាលឱ្យមានរបួសស្នាម។

ក្រោយមកបងប្អូនបានបញ្ជូនទៅព្យាលបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកប្តីត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ព្រែកតាកូវ ឃាត់ខ្លួនបញ្ជួនមកអធិការដ្ឋានស្រុកបន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread