កូនអកត្តញ្ញូ!!! បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហើយគំរាមសម្លាប់ "អញនឹងកាប់សម្លាប់ចោលទាំងអស់..."

កណ្តាល ៖ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារមួយករណីទៀតគឺកូនអកត្តញ្ញូវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះហើយគំរាមសម្លាប់ថែមទៀតត្រូវប៉ូលិសវ៉ៃខ្នោះនៅថ្ងៃទី ២៣ កក្កដា ២០១៧ វេលាម៉ោង៤ និង៣០នាទីល្ងាចនៅចំណុចភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ ប៉ូ ប៊ុនធឿន ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាម្តាយបង្កើតជនសង្ស័យ។

ចំណែកជនសង្ស័យឈ្មោះ ណុច សុភ័ក្រ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាងដែកមានទីលំនៅភូមិឃុំកើតហេតុ ត្រូវជាកូនបង្កើតជនសង្ស័យ (ឃាត់ខ្លួន)។ សម្ភារៈខូចខាតមានៈទូរទស្សន៍ចំនួនមួយគ្រឿងម៉ាកសូនី២១អ៊ីញពណ៌ខ្មៅ និងក្រហម-កង្ហាចំនួនមួយ-ធុងទឹកកកចំនួនមួយ។ វត្ថុតាងចាប់យករួមមាន៖ ទូរទស្សន៍ខូចខាតចំនួនមួយ, កង្ហាខូចខាតចំនួនមួយ, ធុងទឹកកកខូចខាតចំនួនមួយ, កាំបិតផ្កាក់ចំនួនមួយ និងកាំបិតប៉័ងតោចំនួនមួយ។

​ប៉ូលិសបន្តថា នៅថ្ងៃទី២៣ កក្កដា ២០១៧ វេលាម៉ោង៤ និង៣០នាទីល្ងាចឈ្មោះ ណុច សុភក្រ័ បានផឹកស្រាស្រវឹងស្រែកឡូឡាបើកទូរទស្សន៍ឮខ្លាំងៗ។ ពេលនោះឈ្មោះ ណុច សុភា អាយុ១៧ឆ្នាំ ត្រូវជាប្អូនស្រីបង្កើត បានប្រាប់ថា "គិតតែផឹកស្រវឹងឡូឡាអត់គិតរកស៊ីជំពាក់លុយគេបានអីសងគេ"។

​ភ្លាមនោះឈ្មោះ ណុច សុភ័ក្រ បានស្រែកគំរាមរួចយកាំបិតផ្គាក់កាប់ទូរទស្សន៍ ដែលទុកលើតុរួចលើកបោះមកដី កាប់កង្ហារ និងកាប់ធុងទឹកកកបណ្តាលឱ្យខូចខាត។ បន្ទាប់មកឈ្មោះ ណុច សុភ័ក្រ បានកាន់កាំបិតបុង័តោមួយនៅដៃស្រែកគំរាមថា "អញនឹងកាប់សម្លាប់ចោលទាំងអស់អាណាហ៊ានឡើងមកលើផ្ទះ"។

​បន្ទាប់មកឈ្មោះ ប៉ូ ប៊ុនធឿន ក៏បានប្តឹងឱ្យសមត្ថកិច្ចចុះជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកកាន់ប៉ុស្តិ៍ស្អាងភ្នំដើម្បីធ្វើការរសាកសួរ តាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab