ស្ត្រីទាសករផ្លូវភេទរបស់ក្រុម ISIS រ៉ាយរ៉ាប់រឿងរ៉ាវរបស់នាងទាំងខ្សោះអស់ទឹកភ្នែករលីង

ក្នុងឆ្នាំ២០១៤ ស្ថិតនៅក្នុងសង្គ្រាមដ៏ក្តៅគគុកនៃក្រុមឧទ្ទាមហៅថា រដ្ឋអ៊ីស្លាម (សម្តៅទៅលើពួក ISIS) ដែលជាក្រុមឧទ្ទាមជនជាតិភាគតិចមួយនៃអំបូរឃឺតស្ថិតនៅក្នុងភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ បានផ្តោតគោលដៅទៅលើអំបូរជនជាតិភាគតិចយ៉ាឌីស៊ី ដោយពួកវាបានសម្លាប់បុរសពេញកម្លាំង និង ចាប់ជម្រិតស្រ្តី និងក្មេង។

នាង Ekhlas ដែលមានវ័យ ១៤ឆ្នាំនាអំឡុងពេលនោះ បានព្យាយាមរត់គេចចេញពីតំបន់ភ្នំស៊ីណាហ្ស ប៉ុន្តែនាងមានភាពយឺតយ៉ាវបំផុត។

នាងត្រូវបានចាប់ខ្លួន និងក្លាយទៅជាទាសករផ្លូវភេទសម្រាប់រយៈពេលប្រាំមួយខែ។

ដោយផ្តល់បទសម្ភាសន៍ជាមួយនឹង BBC នាង Ekhlas បាននិយាយថា "ជារៀងរាល់ថ្ងៃសម្រាប់រយៈពេលប្រាំមួយខែ គាត់បានចាប់រំលោភខ្ញុំ។ ខ្ញុំបានព្យាយាមសម្លាប់ខ្លួន"។

នាងបានបន្តទៀតថា "គាត់បានជ្រើសយកខ្ញុំចេញពីក្មេងស្រីចំនួន ១៥០នាក់ផ្សេងទៀត។ គាត់ពិតជាអាក្រក់ ដូចជាសត្វតិរិច្ឆានមួយក្បាលជាមួយនឹងសក់វែងរបស់គាត់។ គាត់មានក្លិនអាក្រក់បំផុត។ គាត់ពិតជាគួរឱ្យខ្លាច ខ្ញុំមិនអាចសម្លឹងមើលទៅគាត់ឡើយ។

ដឹងថាវាយ៉ាងម៉េចអត់ដែលខ្ញុំប្រាប់អ្នកពីរឿងនេះដោយមិនយំ? ខ្ញុំប្រាប់អ្នកទឹកភ្នែកខ្ញុំរីងអស់ហើយ"៕

adverise with khmeread
tiger
Loading ad ...