adverise with khmeread 0

Zayn Malik សរសេរ​សារ​តាម Twitter គាំទ្រ​មិត្តស្រី​នាង Gigi Hadid ដែល​ថត​ស្រាត​ដាក់​ទស្សនា​វ​ដ្តី​

​បុរស​មួយចំនួន​ប្រហែលជា​នៅ​មិន​សុខ​នោះទេ​ពេល​ប្រទះឃើញ​មនុស្ស​ស្រី​ជាទី​ស្រលាញ់​ក្នុង​ជីវិត​របស់​ពួកគេ​បង្ហោះ​រូបភាព​អាក្រាតកាយ​នៅលើ​ក្រប​ទំព័រមុខ​ទស្សនា​វ​ដ្តី​ពិភពលោក​។​

​ទោះជា​យ៉ាងណាក្តី អតីត​សមាជិក​ក្រុម One Direction តារាចម្រៀង​ទោល Zayn Malik បានបញ្ជាក់​ពី​អារម្មណ៍​សប្បាយរីករាយ​ចំពោះ​មិត្តស្រី​ដែលជា​កំពូល​តារា​ម៉ូ​ដែល​របស់ខ្លួន​។ ដូចដែល​បានឃើញ​ស្រាប់ គាត់​មិនបាន​អន់ចិត្ត​ទេ តែ​ថែមទាំង​គាំទ្រ​ចំពោះ​មិត្តស្រី​របស់ខ្លួន នាង Gigi Hadid ដែល​បាន​ថត​អាក្រាតកាយ​លើ​គ្រប​ទំព័រមុខ​ទស្សនា​វ​ដ្តី​ថែមទៀត​។​

​តារាចម្រៀង​សញ្ជាតិ​អង់គ្លេស វ័យ ២៣ ឆ្នាំ​រូបនេះ បាន​បង្ហោះ​រូបភាព​នៃ​ទស្សនា​វ​ដ្តី​របស់​បារាំង​ម្តងទៀត ដោយបាន​លាយឡំ​ជាមួយនឹង​ស​ញ្ជា​លើកដៃ OK ហើយ​និង​សញ្ញា​បង្ហាញ​ពី​អារម្មណ៍ lovey-dovey ទៅលើ​បណ្តាញ​សង្គម Twitter ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់