អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យប្រុសស្រី ១៧ នាក់ទៅតុលាការ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រីចំនួន ១៧នាក់ រួម និងថ្នាំញៀនចំនួន ៨៦កញ្ចប់ (ប្រភេទម៉ាទឹកកក) ទៅតុលាការនៅម៉ោង០៨ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ នេះ។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា ជនសង្ស័យប្រុសស្រីទាំង ១៧ នាក់នេះ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្នុងរយៈពេល ០២ ថ្ងៃផ្សេងគ្នា រួមមាន៖

​ជនសង្ស័យទី១.ឈ្មោះ ប៊ុត ទិត្យសុភាវី ហៅស្រីណូ ភេទស្រី អាយុ២៣ឆ្នាំ, ២.ឈ្មោះ ហុក ហុងកុង ភេទប្រុស អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយសមត្ថកិច្ចជំនាយនៃការិយល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបាន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង៦ល្ងាចនៅចំណុច លើផ្លូវរថភ្លើង ភូមិ១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ រួម នឹងដកហូតបានក្រាមពណ៍សថ្លាចំនួន ០៥កញ្ចប់ (ប្រភេទម៉ាទឹកកក)។

​លុះដល់វេលាម៉ោង៧ និង១០នាទី យប់នៅចំណុច និងថ្ងៃដដែល អាវុធហត្ថខណ្ឌដូនពេញ និងកម្លាំងជំនាញ បង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានី ភ្នំពេញ បានស្រាវជ្រាវស្វែងរកបន្ត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាក្មេងប្រុសអនីតិជន (ក្មេងអាយុក្រោម ១៤ ឆ្នាំ) ឈ្មោះ ឃ.ស.ណ ភេទប្រុស អាយុ១១ឆ្នាំ រួម និងដកហូតបានក្រាមពណ៌សថ្លាចំនួន ៥៣កញ្ចប់ (ប្រភេទម៉ាទឹកកក) ដែលជនសង្ស័យប្រុសស្រីទាំង ០២ នាក់ ខាងលើ ប្រើឱ្យជួញដូរ និងចែកចាយគ្រឿងញៀនដល់រូបគេ។ ចំណែកក្មេងប្រុសជាអនីតិជន(ក្មេងអាយុក្រោម ១៤ឆ្នាំ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជូនទៅឱ្យមន្ទីរសង្គមកិច្ច ដើម្បីគ្រប់គ្រងវិញ។

​បន្ទាប់ពីបង្ក្រាបជនសង្ស័យប្រុសស្រីទាំង ០២នាក់ ខាងលើ រួចមក អាវុធហត្ថរាជធានី ភ្នំពេញ បានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ១៥នាក់ ផ្សេងទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្នុងនោះមាន ១.ឈ្មោះ ចាន់ សុភ័ណ្ឌ ភេទស្រី អាយុ ២០ឆ្នាំ , ២.ឈ្មោះ ថៃ សុខឡាង ភេទស្រី អាយុ ២៦ឆ្នាំ , ៣.ឈ្មោះ ទេព កុសល ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានបង្ក្រាប និងឃាត់ខ្លួន កាលពីវេលាម៉ោង៤ល្ងាចនៅចំណុច លើផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួម និងដកហូតបានក្រាមពណ៌សថ្លាចំនួន ២៧កញ្ចប់(ម៉ាទឹកកក)។

​ចំណែកជនសង្ស័យទី៤.ឈ្មោះ ញ៉េ ចន ភេទប្រុស អាយុ ២៥ឆ្នាំ , ៥.ឈ្មោះ លាង វិច្ឆិកា ភេទប្រុស អាយុ ២៣ឆ្នាំ , ៦.ឈ្មោះ អ៊ុំ មករា ហៅដូង ភេទប្រុស អាយុ ៣២ឆ្នាំ ត្រូវបានកម្លាំងជំនាញ ការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានី ភ្នំពេញ បង្ក្រាប និងឃាត់ខ្លួន កាលពីវេលាម៉ោង០៧នៅចំណុចប្លុកសំណង់មិនរៀបរយ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ រួម នឹងថ្នាំញៀន ០១កញ្ចប់(ម៉ាទឹកកក)។

​ជនសង្ស័យទី៧.ឈ្មោះ ម៉ុន សាមុត ភេទប្រុស អាយុ ២០ឆ្នាំ , ៨.ឈ្មោះ ហេង គឹមហុង ភេទប្រុស អាយុ ១៧ឆ្នាំ , ៩.ឈ្មោះ សុខ  ម៉េង  ភេទប្រុស អាយុ ២៣ឆ្នាំ , ១០. ឈ្មោះសឹង  សុទន់ ភេទប្រុស អាយុ ១៧ឆ្នាំ , ១១.ឈ្មោះ ណាត  ណៃ  ភេទប្រុស អាយុ ២០ឆ្នាំ , ១២.ឈ្មោះ នួន ស៊ុយជាំង  ភេទប្រុស អាយុ ១៥ឆ្នាំ , ១៣.ឈ្មោះ វឿន  ធា ភេទប្រុស អាយុ ២១ឆ្នាំ , ១៤.ឈ្មោះស៊ីវ  យូស៊ា  ភេទប្រុស អាយុ ១៧ឆ្នាំ,១៥.ឈ្មោះដុស  ប៉ង ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថដូនពេញ ធ្វើការ បង្ក្រាប និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង១២នៅចំណុច ភូមិ២០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈពេលដែលពួកគេកំពុងប្រមូលផ្តុំគ្នាពួនសំងំជក់គ្រឿងញៀន។        

​បន្ទាប់ពីធ្វើការឃាត់ខ្លួនបាន សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើតេស្តទឹកនោម ក៏ដូចជាចម្លើយសារភាព របស់ពួកគេ គឺពិតជាជាប់ពាក់ព័ន្ធ និងប្រាស់គ្រឿងញៀន ពិតប្រាកដមែន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab