ប៉ូលិសខណ្ឌឫស្សីកែវចាប់បានចោរឆក់២នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសចាប់ខ្លួនក្នុងករណីឆក់កាបូបប្រាក់ នៅថ្ងៃទី២៣ កក្កដា ២០១៧ វេលាម៉ោង១១នៅចំណុច ផ្លូវជាតិលេខ៥  ក្រុមទី ៧  ភូមិសាមគ្គី  សង្កាត់.ខណ្ឌឫស្សីកែវ។

ប៉ូលិសនិយាយថា ជនសង្ស័យចំនួនពីរនាក់៖ ១.ឈ្មោះ ហេង សំបូរ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះលេខ២៣ ផ្លូវ២៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្រុងភ្នំពេញ មុខរបរកម្មករសំណង់ (ជាអ្នកបើកម៉ូតូ និងឆក់) និង២.ឈ្មោះ ចាន់ វិសាល ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅផ្ទះលេខ៥៥ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរកម្មករសំណង់ (ជាអ្នកជិះពីក្រោយ)។ ដកហូតមធ្យោបាយធ្វើសកម្មភាព ម៉ូតូម៉ាក និច សេរីឆ្នាំ២០១៦ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GB-9189។

ចំណែកជនរងគ្រោះឈ្មោះ ម៉ម ស្រីរ័ត្ន ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ១២៥ ផ្លូវបេតុង ក្រុម១៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរនៅផ្ទះ។ 

សម្ភារៈដកហូតរួមមាន៖ ១.កាបូបដៃមួយ នៅក្នុងកាបូបមាន ប្រាក់ដុល្លារចំនួន ១៨៦ ដុល្លារប្រាក់រៀលចំនួន ៤៥.៥០០ រៀល និង២.មធ្យោបាយធ្វើសកម្មភាព ដែល មានភិនភាគដូចខាងលើ។

នៅចំពោះមុខប៉ូលិសផ្នែកជំនាញខណ្ឌ កំពុងធ្វើការសាកសួរយកចម្លើយ ស្រាវជ្រាវ រកបក្ខពួក និងបទល្មើសកន្លងមក កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីអនុវត្តទៅមាននីតីវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab