ផ្អើលនៅអាហ្វ្រិកខាងត្បូងមានដើមឈើមកាត់ទៅចេញឈាមដូចមនុស្ស!

ប្រសិនបើដើមឈើមានអារម្មណ៍ សាកស្រមៃមើល៎ថានឹងមានរឿងអ្វីកើតឡើងនៅពេលពួកវាត្រូវបានគេកាប់ទៅជាបំណែកៗនោះ។

ពិតណាស់ ដើមឈើនៅប្រទេសអាហ្វ្រិកខាងត្បូងមួយនេះត្រូវបានគេរាយការណ៍ថា វាចេះចេញឈាមដូចមនុស្ស នៅពេលយើងកាប់ដោយពូថៅឬរណារ ហើយស្ដាប់មើលទៅពិតជាគួរឱ្យរន្ធត់ណាស់។

ពេលយើងមើលពីចម្ងាយ ដើមឈើឈ្មោះ Pterocarpus angolensis មើលទៅដូចជាដើមឈើដទៃទៀតអ៊ីចឹង។ ប៉ុន្ដែវាមិនដូចគ្នានោះទេ នៅពេលយើងកាប់វាឱ្យដាច់រយះវានឹងចេញឈាម ហើយដើមឈើនេះក៏ត្រូវបានគេហៅឈ្មោះវាមួយទៀតផងដែរថា Bloodwood Tree។

យ៉ាងណាមិញ ឈាមដែលហូរចេញពីដើមឈើនោះ មិនមែនជាឈាមដូចការផ្អើលនៅអាហ្រិ្វកនោះទេ ប៉ុន្ដែវាគឺជាជ័រ។ នៅពេលយើងកាប់ដើមឈើ វានឹងបញ្ចេញជ័រ ដើម្បីទៅលាងសម្អាតនិងព្យាបាលបំណាស់ដែលត្រូវបានគេកាប់នោះ។

ហើយជ័ររបស់វាមានលក្ខណៈសម្បត្តិព្យាបាលមួយដែលអាចព្យាបាលជំងឺជាច្រើន ដូចជាឈឺក្រពះ និងបញ្ហាភ្នែកជាដើម។ ហើយវាក៏ត្រូវបានគេប្រើដើម្បីជំរុញដល់ទឹកអ្នកម្ដាយផងដែរ។ ដោយសារតែលក្ខណៈពិសេសរបស់វានេះ ទើបធ្វើឱ្យវាមានតម្រូវការខ្ពស់ ហើយដើមឈើក៏ចាប់ផ្ដើមថមថយយ៉ាងដំណំផងដែរ៕

adverise with khmeread