Cesc Fabregas: Morata កំពុងរងសម្ពាធដោយសារត្រូវជំនួសតំណែង Diego Costa

ខ្សែប្រយុទ្ធចំណូលថ្មីររបស់ក្រុម Chelsea កីឡាករ Alvara Morata ត្រូវ​បាន​ព្រមានថា នឹងស្ថិតក្នុងសម្ពាធយ៉ាងខ្លាំង ពីព្រោះអ្នកគាំទ្រសង្ឃឹមថា កីឡាកររូប​នេះ​នឹងត្រូវជំនួសតំណែងរបស់ខ្សែប្រយុទ្ធ Diego Costa ។

 

ខ្សែបម្រើរបស់ក្លឹប Chelsea កីឡាករ Cesc Fabregas បាននិយាយត្រង់ៗថា កីឡាករដែលមានតម្លៃខ្លួនផ្ទេរ ៦៧លានផោនរូបនេះអាចប្រឈម នឹងការប្រកួត​ប្រជែងខ្លាំងដើម្បីបំពេញភាពខ្វះខាតដែល Costa បានបន្សល់ទុក។

 

Costa គឺជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នឹងបាន​លើក​ពាន​ជើងឯកពីរលើកជាមួយ Chelsea ក្នុងរយ:ពេលបីឆ្នាំ ហើយមានប្រជា​ប្រិយ​ភាពខ្លាំងក្នុង​ចំណោមកីឡាកររបស់​ Chelsea ទាំងអស់។

 

ដោយសារតែទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹក Antonio Conte ខ្សែប្រយុទ្ធ រូបនេះត្រូវបានគេបំភ្លេចចោល ហើយត្រូវបានប្រាប់ថា ខ្លួន​នឹង​មិនអាចលេងជា​មួយក្លឹបនេះទៀតទេ។

 

Chelsea បាននាំយកកីឡាករ Morata ហើយខ្សែប្រយុទ្ធ Michy Batshuayi រំពឹងថា ចាប់យកឱកាសនេះ ប៉ុន្តែ Fabregas បាននិ​យាយថា ការជំនួសតំណែង Costa ពិតជាពិបាកបន្តិចហើយ ។

 

Fabregas បាននិយាយថា “ពួកគេគឺជាខ្សែប្រយុទ្ធវ័យក្មេង ដូច្នេះត្រូវ​ពង្រឹងសមត្ថភាពបន្ថែមឲ្យបានឆាប់ ពីព្រោះពួកគេគឺជាខ្សែប្រយុទ្ធសំខាន់​របស់​ក្រុម”។ Fabregas បន្តថា “ នៅពេលអ្នកជាខ្សែប្រយុទ្ធសំខាន់សម្រាប់ Chelsea អ្នកត្រូវតែប្រយុទ្ធគ្រប់ការប្រកួតទាំងអស់ ហើយប្រសិនបើអ្នកចង់ប្រយុទ្ធ​សម្រាប់​ការប្រកួតទាំងអស់ អ្នកត្រូវតែជាខ្សែប្រយុទ្ធដែលអាចរកបាន​គ្រាប់បាល់​ច្រើន”៕

adverise with khmeread