ក្រុមអ្នកគាំទ្រ Liverpool ជាច្រើនពិតជាបាននិយាយថា ពួកគេចង់បាន Andy Carroll មកវិញអំឡុងបរាជ័យក្នុងការប្រកួត FA Cup ជើងទីពីរយប់មិញជាមួយ West Ham នៅទឹកដី Upton Park។
ពិតណាស់ កីឡាករ Carroll បានចាកចេញពីក្លឹប Newcastle ទៅកាន់ក្រុមហង្សក្រហមក្នុងតម្លៃ ៣៥ លានផោន កាលពីឆ្នាំ ២០១១ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះ រកបានតែ ១១ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួនចំនួន ៥៨ លើកមុននឹងត្រូវបានលក់ទៅកាន់ក្រុមញញួរធំក្នុងឆ្នាំ ២០១៣។
កាលពីរដូវក្តៅមុន Liverpool បានជះលុយឲ្យក្រុម Aston Villa ដើម្បីនាំយក Benteke មកកាន់ទឹកដី Anfield ដោយឃើញសក្តានុពលកីឡាកររូបនេះអាចជួយឲ្យក្រុមធ្វើការប្រយុទ្ធដើម្បីលើកពានធំៗដូចជា Premier League, FA Cup និង Europa League ជាដើម។
ប៉ុន្តែកីឡាករតម្លៃ ៣២,៥ លានផោនរូបនេះបរាជ័យដើម្បីបញ្ចុះបញ្ចូលអ្នកគាំទ្រឲ្យជឿរូបគេថា អាចជំនួសកន្លែងរបស់អតីតខ្សែប្រយុទ្ធ Luis Suarez ចាប់តាំងពីការបង្ហាញខ្លួនឲ្យក្លឹបក្នុងរដូវកាលនេះ៕
ខាងក្រោមនេះជាប្រតិកម្មរបស់ក្រុមអ្នកគាំទ្ររបស់ហង្សក្រហម Liverpool តាមរយៈបណ្តាញសង្គម Twitter!
