សម្លាកតូចអាថ៍កំបាំងនេះ មានតែក្មេងជំនាន់ ៩០ ទេ ទើបយល់

រង្វង់សម្លាកតូចនៅលើដៃរបស់អ្នកគឺជាអ្វីមួយដែលក្មេងជំនាន់ឆ្នាំ ១៩៩០ មាន។ មនុស្សដែលកើតមុនឆ្នាំ ២០០០ គឺនឹងមានសម្លាកនេះនៅលើដៃរបស់ពួកគេទាំងអស់។ វាមិនមែនជាអ្វីមួយដែលអ្នកត្រូវខ្លាចនោះទេ។ ប៉ុន្ដែវាគឺជាអាថ៍កំបាំងដ៏សម្ងាត់មួយ ដែលអ្នកមិនដែលបានដឹងពីមុនមកនោះទេ។ ហើយអ្នកក៏អាចឆ្ងល់ដែរថា ហេតុអ្វីក៏នៅលើដៃមានសម្លាកនេះ ហើយអត្ថបទនេះនឹងបង្ហាញអ្នកថាវាគឺជាអ្វី។

មូលហេតុដែលអ្នកមានសម្លាកនេះឡើងដោយសារតែប្រព័ន្ធភាពស៊ាំបានមកពីវ៉ាក់សាំងជំងឺអុចតូច ប្រើដើម្បីបង្ការជំងឺដ៏កាចសាហាវនៅជុំវិញពិភពលោក។ ជំងឺនេះបង្កឡើងឱ្យមានមនុស្សស្លាប់រាប់លាននាក់នៅជុំវិញពិភពលោក រហូតវ៉ាក់សាំងត្រូវបានរកឃើញ។ ហើយវ៉ាក់សាំងគឺមានប្រសិទ្ធភាពខ្ពស់ និងចំនួនអ្នកស្លាប់បានថមថយចុះរហូតដល់សូន្យ។

ហើយវ៉ាក់សាំងត្រូវបានផ្ដល់ឱ្យមនុស្ស និងចេញដំបៅនៅលើដៃឆ្វេង។ ដោយសារតែការចាក់វ៉ាក់សាំងនេះ អ្នកនឹងហើមប៉ោងនៅកន្លែងចាក់ ២ ទៅ ៣ ថ្ងៃ។ ការហើមនឹងស្រកវិញ ប៉ុន្ដែបន្ទាប់ពី ២ ទៅ ៤ សប្ដាហ៍វានឹងងើបឡើងវិញម្ដងទៀត។

លើកនេះវាបែកពងទឹកនិងមានសារធាតុរាវចេញពីពងទឹកនោះ ហើយបន្ទាប់មកវានឹងស្ងួតនិងចាប់ផ្ដើមផ្សះមុខរបួសដោយខ្លួនវា។ ប៉ុន្ដែដោយសារតែដំណើរការនេះ វាបានបន្សល់ឱ្យមានសម្លាកនៅលើដៃគ្រប់ៗគ្នារហូតមកដល់ពេលបច្ចុប្បន្ន។

គួររំលឹកផងដែរថា អុចតូចត្រូវបានលុបបំបាត់បានទាំងស្រុងទូទាំងពិភពលោកនៅឆ្នាំ ១៩៩៨ ហើយវ៉ាក់សាំងនេះក៏លែងផលិតចាប់ពីពេលនោះមកផងដែរ៕

adverise with khmeread