ដល់ក!!! ថៅកែរមណីយដ្ឋានចិញ្ចឹមក្រពើម្នាក់ ថាឱ្យ ៥.០០០ ដុល្លារដល់ភ្ញៀវណាដែលហ៊ានលោតចូលអាងក្រពើ...ស្រាប់តែលោកតាម្នាក់លោតប្រឹប ស្ទុះមកលើវិញយ៉ាងលឿន ពេលប្រគល់រង្វាន់ទើបដឹងរឿង!

នៅក្នុង​​រមណីយដ្ឋាន​មួយ ​ចិញ្ចឹម​ក្រពើ​ជាច្រើន មាន​ភ្ញៀវ​ទេសចរចូលរួម​ទស្សនា​សត្វ​ក្រពើយ៉ាងច្រើន​កុះករ ។ 

សត្វ​ក្រពើ រាប់​សិប​ក្បាល ត្រូវ​បាន​គេ​ចិញ្ចឹម ដាក់​នៅ​ក្នុង​អាង​មួយ​ដ៏​ធំ ។​ ថ្ងៃមួយ ក្នុង​ខណៈ​ពេល​ភ្ញៀវ​ទេសចរកំពុង​ទស្សនា​សត្វ​ក្រពើ ស្រាប់តែ​មាន​បុរស​ម្នាក់​មក​ប្រកាស​ថា​ "ដើម្បីលើកទឹកចិត្ត​ដល់​ភ្ញៀវ​ទាំងអស់ ដែល​បាន​ចូលរួម​ទស្សនារមណីយដ្ឋាន​​យើងខ្ញុំ សូម​បង្កើត​កម្មវិធី​ពិសេស​មួយ​។ ប្រសិនបើ​លោក​អ្នកមាន សេចក្តី​ក្លាហាន​ហ៊ាន​លោត​ចូល​ទៅក្នុង​អាង​ក្រពើ ហើយ​អាច​ឡើង​មក​វិញ​បាន យើងខ្ញុំ​នឹង​ផ្តល់​រង្វាន់​ជូន​៥​.០០០​ដុល្លារ"។ 

មួយ​សន្ទះ​ក្រោយមក ស្រាប់តែ​មាន​បុរស​ចំណាស់​ម្នាក់ លោត​ចូល​ក្នុង​អាង​ក្រពើ ហើយ​គាត់​ស្រវាឡើង​មក​លើ​វិញ​យ៉ាង​លឿនដោយ​គ្មាន​គ្រោះថ្នាក់អ្វី​កើតឡើង​ចំពោះ​គាត់​ឡើយ។​ ភ្ញៀវ​ទេសចរទាំងអស់​ទះដៃ អបអរសាទរ លើកទឹកចិត្ត​ចំពោះ​សេចក្តី​ក្លា​ហ៊ាន​របស់​គាត់ បន្ទាប់​មក​បុរស​ដែល​ជា​អ្នក​ផ្តល់​រង្វាន់ បាន​មក​ជិត​គាត់ ហើយ​និយាយ​ថា "​អូ! លោកពូៗ​មាន​សេចក្តី​ក្លា​ហានណាស់​ដូច្នេះ​ខ្ញុំ​សូម​ជូន​រង្វាន់​លោកពូ ៥​.០០០ ដុល្លារ"។​ 

លោកពូនោះបាន​តប​ទាំង​សំឡេង​ញ័រ​ថា ៖ ​ខ្ញុំ​អត់​ចង់បាន ៥​ពាន់​ដុល្លា​របស់ឯងទេ ខ្ញុំ​ចង់​រកមុខ​នរណា​ច្រាន​ខ្ញុំ​អំបាញ់មិ​ញ៕

adverise with khmeread