មិនធម្មតា!!! ស្រីៗធ្វើចោរឆក់កាបូប ដូចចោរប្រុសដែរ...

​ភ្នំពេញ ៖ កម្លាំងល្បាតរបស់ប៉ូលិសខណ្ឌនិងប៉ុស្តិ៍ បានឃាត់ខ្លួនជនសង្ស័យជាស្ត្រីម្នាក់ ក្នុងចំណោម២នាក់ពីបទឆក់កាបូបទូរស័ព្ទនៅថ្ងៃទី២៤ កក្កដា ២០១៧ វេលាម៉ោង៦ និង៣០នាទីយប់នៅចំណុច ផ្លូវបេតុង ក្រុមទី៤ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ។

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ លី សុខឃាង ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះលេខ១១៩ ផ្លូវ២៧៣ ភូមិទួលសំពៅ សង្កាត់ទួលសងែ្ក ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ មុខរបរមិនពិតប្រាកដ ជាអ្នកអង្គុយពីក្រោយ និងឆក់ ឃាត់ខ្លួន។

​ចំណែកជនរងគ្រោះឈ្មោះ អ៊ុក សារ៉ន ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសងែ្ក ខណ្ឌឫស្សីកែវ ភ្នំពេញ មុខរបរកម្មការិនីរោងចក្រ។ សម្ភារៈដកហូតរួមមានកាបូបដៃមួយ នៅក្នុងកាបូបមាន ទូរសព្ទ័ ០១គ្រឿង ម៉ាក់សាំស៊ុង ណូតធូ។                             

​ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបានដើរចេញពីរោងចក្រ រ៉ូស៊ីង ជិតផ្សារសាំហាន់សំដៅទៅផ្ទះ។ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង័្សយ ចំនួន ២នាក់មា្នក់ស្រី បានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានសា្លកលេខធើ្វសកម្មភាពឆក់កាបូបជនរងគ្រោះ រួចក៏ឮសូរសម្រែកស្រែកចោរៗ។

ស្របពេលនោះកម្លាំងល្បាតខណ្ឌប៉ុស្តិ៍ក៏ជួយអន្តរាគមន៍ដេញជនសង្ស័យទៅដល់ផ្លូវបេតុងកែងផ្លូវ273 (ខាងកើតផ្ទះសំណាក់សារីធំ) ជនសង្ស័យអ្នកបើក បានអែបម៉ូតូទម្លាក់ជនសង្ស័យម្នាក់ទៀតឈ្មោះ លី សុខឃាង ភេទស្រី ចោលហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ ចំណែកជនសង្ស័យម្នាក់ទៀតក៏ជិះម៉ូតូគេចខ្លួនបាត់។

​នៅចំពោះមុខប៉ូលិសផ្នែកជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចម្លើយ ស្រាវជ្រាវរកបក្ខពួក និងបទល្មើសកន្លងមក កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីអនុវត្តទៅមាននីតីវិធី៕

adverise with khmeread