​ចិន​ជំរុញ​ឥណ្ឌា​ឱ្យ​ដកទ័ព​ខ្លួន​ចេញពី​ទឹកដី​ខ្លួន​

​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ប្រទេស​ចិន​បាន​ជំរុញ​ដល់​ប្រទេស​ឥណ្ឌា​ឱ្យ​ដកទ័ព​ចេញ​ភ្លាម​ទាំងអស់​ដែល​បាន​ចូល​ទឹកដី​ចិន​ទាំង​ខុសច្បាប់ ដោយ​លើកឡើងថា ចិន​នឹង​ការពារ​អធិបតេយ្យភាព​ដែនដី​របស់ខ្លួន "​ទុកជា​យ៉ាងណាក៏ដោយ​"​។​

​លោក អូ​ឈៀន អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​បាន​ថ្លែង​នៅ​សន្និសីទកាសែត​មួយ​យ៉ាង​ដូច្នេះ​ថា "​កងទ័ព​ព្រំដែន​ចិន​បាន​ចាត់វិធានការ​ទប់ទល់​ដំបូង​នៅ​ទីកន្លែង​ហើយនឹង​បង្កើន​ការដាក់​ពង្រាយ​និង​បណ្ដុះបណ្ដាល​តាម​គោលដៅ​"​។​

​កងទ័ព​ឥណ្ឌា​បាន​ឆ្លងកាត់​ព្រំដែន​ចិន​-​ឥណ្ឌា​មកកាន់​ដែនដី​ចិន​កាលពី​ពាក់កណ្ដាល​ខែមិថុនា​ដើម្បី​រារាំង​ការសាងសង់​ផ្លូវ​ក្នុង​តំបន់​ទុង​ឡាង​។​

​លោក​អូ​បាន​ជំរុញ​ឥណ្ឌា​ឱ្យ​ដកទ័ព​ភ្លាម ដោយ​ពណ៌នា​សំណើ​នេះ​ជាការ​ចាំបាច់​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​។​

​លោក​បាន​ថ្លែង ដោយ​អំពាវនាវ​ឱ្យមាន​ការចូលរួម​រួមគ្នា​ដើម្បី​រក្សា​សន្តិភាព​នៅ​តំបន់​ព្រំដែន យ៉ាង​ដូច្នេះ​ថា "​យើង​ជំរុញ​ដល់​ឥណ្ឌា​ឱ្យ​ចាត់វិធានការ​រឹងមាំ​ដើម្បី​កែ​កំហុស​របស់ខ្លួន ហើយ​បញ្ឈប់​ពី​ការ​ញុះញង់​"​។​

​អ្នកនាំពាក្យ​រូបនេះ​បាន​ព្រមាន​ឥណ្ឌា​ឱ្យ​បោះបង់​រាល់​ការ​បំភ័ន្ត​ភ្នែក​មិន​សម​ហេតុផល​។​

​លោក​បាន​ថ្លែងថា ប្រវត្តិ​កងទ័ព​រំដោះប្រជាជន (PLA) នា ៩០ ឆ្នាំ​ចុងក្រោយ​បានបង្ហាញ​ពី​ការបង្កើន​សមត្ថភាពរ​បស់​ខ្លួន និង​ការប្ដេជ្ញា​មិនអាច​បំបាក់​បាន​ក្នុងការ​ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ទឹកដី​។​

​លោក​អូ​បាន​និយាយថា "​វា​ពិតជា​ងាយស្រួល​ដើម្បី​អង្រួន​ភ្នំ​ជាង​កងទ័ព​រំដោះប្រជាជន​ចិន​"៕

adverise with khmeread